ប្រជាពលរដ្ឋអាមេរិករាប់លាននាក់ចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២២

(VOVWORLD) - ការបោះឆ្នោតឆ្នាំនេះនឹងសម្រេចលើជញ្ជីងអំណាចរវាងគណបក្សទាំងពីរនៅក្នុងរដ្ឋសភា តាមនោះកំណត់ទិសដៅ គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ប្រជាពលរដ្ឋអាមេរិករាប់លាននាក់ចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២២ - ảnh 1ម្ចាស់ឆ្នោតអាមេរិកម្នាក់ទៅបោះឆ្នោតនាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា។ (រូបថត៖ VOV)
ប្រជាពលរដ្ឋអាមេរិករាប់លាននាក់នៅថ្ងៃទី ៨ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) បានទៅបោះសម្លេងឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២២ ជាព្រឹត្តិការណ៍ដែលត្រូវបានគេរំពឹងថា នឹងកំណត់ទិសដៅ គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ម្ចាស់ឆ្នោតបានបោះឆ្នោតដោយផ្ទាល់ឬតាមប្រៃសណីយ៍ ហើយជិតពាក់កណ្តាលនៃរដ្ឋទាំងអស់នៃសហរដ្ឋ
អាមេរិកបានអនុញ្ញាតឲ្យប្រជាពលរដ្ឋចុះឈ្មោះ និងបោះឆ្នោតនៅហ្នឹងថ្ងៃបោះឆ្នោត។ ការបោះឆ្នោតឆ្នាំនេះនឹងសម្រេចលើជញ្ជីងអំណាចរវាងគណបក្សទាំងពីរនៅក្នុងរដ្ឋសភា តាមនោះកំណត់ទិសដៅ គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំនេះនឹងជ្រើសតាំងឡើងវិញនូវអាសនៈសភាជាន់ទាបទាំង ៤៣៥ ; អាសនៈចំនួន ៣៥ ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុបទាំង ១០០ អភិបាលរដ្ឋចំនួន ៣៦ និងមន្ត្រីរដ្ឋាភិបាលនៅតាមមូលដ្ឋានជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ