ប្រញាប់ប្រញាល់ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងតំបន់បាក់ស្រុតដីនៅតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែសីហា បន្តដំណើរទស្សនកិច្ចការងារនៅតំបន់ដីសណ្តទន្លេ Cuu Long នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំខេត្ត Ca Mau, Kien Giang, An Giang និង Dong Thap បានចុះត្រួតពិនិត្យស្ថានភាពបាក់ស្រុតដីនៅ មូលដ្ឋានទាំងនេះ។ 
នៅពេលចុះត្រួតពិនិត្យ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកជាមួយការលំបាក និងការខូចខាតដែលបណ្ដាមូលដ្ឋាន និងប្រជាជននៅតំបន់បាក់ស្រុតដីត្រូវជួបប្រទះ ព្រមទាំងស្នើឱ្យមូលដ្ឋាននានាបន្តម្ចាស់ការផ្លាស់ទីប្រជាជនចេញទីតំបន់គ្រោះថ្នាក់ ហើយជួយឧបត្ថម្ភប្រជាជនធានាស្ថិរភាពជីវភាពរស់នៅ។
ប្រញាប់ប្រញាល់ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងតំបន់បាក់ស្រុតដីនៅតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនិងថ្នាក់ដឹកនាំមូលដ្ឋាននៅខេត្ត Ca Mau។ (រូបថត៖ VOV)
មុននោះ នារសៀលថ្ងៃទី ១១ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចុះត្រួតពិនិត្យស្ថានភាពបាក់ស្រុតច្រាំងសមុទ្រនៅខេត្ត Soc Trang ខេត្ត Bac Lieu និងខេត្ត Ca Mau; ជួបធ្វើ ការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងថ្នាក់ដឹកនាំខេត្តទាំង៣ ស្តីពីការងារ ជំនះពុះពារលើការបាក់ស្រុតដីនៅតាមមូលដ្ឋានទាំងនេះ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ស្ថានភាពបាក់ ស្រុតច្រាំងទន្លេ ច្រាំងសមុទ្រនៅតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម និងខេត្ត ទាំង ៣ Ca Mau, Soc Trang និង Bac Lieu និយាយដោយឡែកគឺធ្ងន់ធ្ងរណាស់ ដោយមានការវិវឌ្ឍន៍យ៉ាងខ្លាំង និងស្មុគស្មាញ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនា សម្ព័ន្ធសាធារណៈ ផ្ទៃដី និងព្រៃការពារ ជាពិសេសបង្កឡើងការដួលរលំផ្ទះ ប៉ះពាល់ យ៉ាងខ្លាំងដល់ជីរភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសំណង់ និងទ្រព្យសម្បត្តិជាច្រើនទៀត។
ប្រញាប់ប្រញាល់ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងតំបន់បាក់ស្រុតដីនៅតំបន់ដីសណ្តទន្លេ Cuu Long - ảnh 2ចាប់ពីដើមខែកក្កដា មក បាក់ស្រុតច្រាំងទន្លេ ច្រាំងសមុទ្របន្តបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long។ (រូបថត៖ VOV)
នៅចំពោះមុខស្ថានការណ៍នោះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យបណ្ដាមូល ដ្ឋានជួយឧបត្ថម្ភ ធានាស្ថិរភាពជីវភាពរស់នៅសម្រាប់គ្រួសារក្នុងតំបន់បាក់ស្រុតដី; ផ្លាស់ទី ភ្លាមមួយរំពិចគ្រួសារនានានៅតាមតំបន់ដែលមានហានិភ័យខ្ពស់រងការបាក់ស្រុតដី។ មូលដ្ឋាននិងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោះស្រាយ ជំនះពុះពារលើតំបន់បាក់ ស្រុតដីដ៏គ្រោះថ្នាក់; ត្រួតពិនិត្យតំបន់ដែលមានហានិភ័យរងការបាក់ស្រុតដី; ផ្តោតលើ ការដាំដុះ និងស្តារព្រៃកោងកាងតាមឆ្នេរសមុទ្រ; បន្តកៀរគរធនធានរបស់រដ្ឋ ព្រមទាំង មានយន្តការ និងគោលនយោបាយសមស្រប ដើម្បីធ្វើសង្គមភាវូបនីយកម្ម និងកៀរគរ ធនធាននៅខាងក្រៅរដ្ឋ ដើម្បីវិនិយោគលើសំណង់បង្ការទប់ស្កាត់ការរបាក់ស្រុតដី។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងភារកិច្ចជាបន្ទាន់ក្នុងការបង្ការទប់ស្កាត់ ការបាក់ស្រុតដី និងការពារអាយុជីវិតប្រជាជន បណ្ដាមូលដ្ឋានត្រូវតែមានការគិត គូររយៈពេលវែងជាមួយគម្រោងធំៗ ដោយមានលក្ខណៈមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព សម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ