ប្រតិកម្មរបស់ជប៉ុនស្តីពីផែនការបញ្ជូនបេសកជនពិសេសទៅកាន់ ស.ប.ប.ក. របស់កូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ២ មិនា ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានសង្កត់ធ្ងន់ថា៖ ប្រទេសនេះនឹងបន្តរួមសហការជាមួយ កូរ៉េខាងត្បូងនិងអាមេរិកក្នុងបញ្ហាកូរ៉េខាងជើង ក្នុងកាលៈទេសៈ Seoul មានផែនការបញ្ជូនបេសកជនពិសេសមួយរូបទៅកាន់ព្យុងយ៉ាងដើម្បីសន្ទនានាពេលខាងមុខ។ 
ប្រតិកម្មរបស់ជប៉ុនស្តីពីផែនការបញ្ជូនបេសកជនពិសេសទៅកាន់ ស.ប.ប.ក. របស់កូរ៉េខាងត្បូង - ảnh 1 ប្រតិកម្មរបស់ជប៉ុនស្តីពីផែនការបញ្ជូនបេសកជនពិសេសទៅកាន់ ស.ប.ប.ក. របស់កូរ៉េខាងត្បូង

(VOVworld) – នាថ្ងៃទី ២ មិនា ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានសង្កត់ធ្ងន់ថា៖ ប្រទេសនេះនឹងបន្តរួមសហការជាមួយ កូរ៉េខាងត្បូងនិងអាមេរិកក្នុងបញ្ហាកូរ៉េខាងជើង ក្នុងកាលៈទេសៈ Seoul មានផែនការបញ្ជូនបេសកជនពិសេសមួយរូបទៅកាន់ព្យុងយ៉ាងដើម្បីសន្ទនានាពេលខាងមុខ។ ថ្លែងមតិ នៅសន្និសីទកាសែតមួយ លោក Suga បានលើកច្បាស់ថា៖ ជប៉ុនមានគោលបំណងចង់សហប្រតិបត្តិការជាមួយអាមេរិកនិងកូរ៉េខាងត្បូងអំពីគោលនយោបាយ ចំពោះ ស.ប.ប.ក. ព្រមទាំង បង្កើនការដាក់សម្ពាធន៍ជាមួយប្រទេសនេះដល់ពេលណាព្យុងយ៉ាងផ្លាស់ប្តូរគោលនយោបាយអំពីកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច។ ហើយជប៉ុននឹងរក្សាគោលជំហោះនេះ។ មុននេះ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono បានឲ្យដឹងថា៖ ជប៉ុននឹងចែករំលែកព័ត៌មានទៅលើកូរ៉េខាងត្បូងនិងអាមេរិកអំពីផែនការបញ្ជូនបេសកជនពិសេសទៅកាន់ ស.ប.ប.ក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ