ប្រតិកម្មរបស់បណ្ដាប្រទេសក្រោយពីការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី២៩ វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញ ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិនលោក Xi Jinping អំពីករណីបាញ់ បង្ហោះកាំជ្រួចមីស៊ីលនាពេលថ្មីបំផុតរបស់កូរ៉េខាងជើងនាព្រឹកថ្ងៃដដែល។ 
ប្រតិកម្មរបស់បណ្ដាប្រទេសក្រោយពីការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ Yonhap)

ក្នុង នោះ ថ្នាក់ដឹកនាំអាមេរិកស្នើឲ្យសមភាគីចិនប្រើប្រាស់គ្រប់ឧបករណ៍ដែលអាច ធ្វើបាន ដើម្បីទប់ស្កាត់សកម្មភាពបង្ករឿងហេតុរបស់ព្យុងយ៉ាង ហើយប្រកាស ដាក់ទណ្ឌកម្មដ៏រឹងមាំជាងមុនទៅលើព្យុងយ៉ាង។ រីឯខ្លួនវិញ ប្រធានរដ្ឋចិនលោក Xi Jinping អះអាងថា ចិនមានគោលបំណងរក្សាកាណាល់ទាក់ទងនានាជាមួយ អាមេរិកនិងភាគីទាក់ទិនទាំងអស់ សហការគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើងតាមរយៈកិច្ចចរចានិងកិច្ចសន្ទនា។

     ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៩ វិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានឯកភាពថា នឹងស្នើឲ្យអ.ស.បបង្កើនបទដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង ព្រមទាំងសង្កត់ធ្ងន់ថា មិនអាចអត់ធ្មត់ថែមទៀតបានឡើយចំពោះអំពើ បង្ករឿងហេតុរបស់ព្យុងយ៉ាង។

     រដ្ឋាភិបាលរុស្ស៊ីនាថ្ងៃទី២៩ វិច្ឆិកា បានថ្កោលទោសករណីបាញ់បង្ហោះ កាំជ្រួចនាពេលថ្មីបំផុតរបស់កូរ៉េខាងជើង ហើយចាត់ទុកថា នេះជាអំពើបង្ករឿង ហេតុរបស់ព្យុងយ៉ាង ព្រមទាំងអំពាវនាវឲ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ មិនទុក ឲ្យស្ថានភាពលើឧបទ្វីបកូរ៉េប្រែប្រួលតាមទិសអាក្រក់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ