ប្រតិកម្មរបស់អន្តរជាតិអំពីភាពតានតឹងនៅអ៊ីរ៉ង់

(VOVWORLD) -ចំពោះភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) គឺសុទ្ធតែបានប្រកាសដោយអំពាវនាវឲ្យបញ្ជៀសភាពតានតឹង។
ប្រតិកម្មរបស់អន្តរជាតិអំពីភាពតានតឹងនៅអ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

បន្ទាប់ពីការវាយប្រហារដោយមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនិងកងទ័ពចម្រុះ នៅអ៊ីរ៉ាក់នោះ នៅថ្ងៃទី ៧ ខែមករា កងកម្លាំងអាមេរិកនៅភាគខាងកើតប្រទេសស៊ីរី តាមបណ្តោយព្រំដែនជាមួយអ៊ីរ៉ាក់ ត្រូវស្ថិតនៅក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់។

ចំពោះភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) គឺសុទ្ធតែបានប្រកាសដោយអំពាវនាវឲ្យបញ្ជៀសភាពតានតឹង។

នាថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការណាតូ នៅទីក្រុងប្រ៊ុចសែល អគ្គលេខាធិការអង្គការណាតូបានឲ្យដឹងថា អង្គការនេះកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅមជ្ឈឹមបូព៌ា ហើយចង់រារាំងអ៊ីរ៉ង់មិនឱ្យចាត់វិធានការតបតវិញ។ ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen បានឲ្យចាត់ទុកថា ភាពតានតឹងទាំងនេះ នឹងគ្មានផលប្រយោជន៍សម្រាប់អ៊ីរ៉ង់ឡើយ។

វិបត្តិនេះនិងអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងក្លាយជាចំណុចសំខាន់នៃកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេសសហភាពអ៊ឺរ៉ុបនាថ្ងៃទី ១០ ខែមករាខាងមុខ។ នៅក្នុងកិច្ចប្រជុំនេះ អ្នកការទូតសហភាពអ៊ឺរ៉ុបមានបំណងចង់កៀរគរប្រភពធនធានទាំងអស់របស់ខ្លួនដើម្បីបញ្ជៀសគ្រោះអាសន្ននៃភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ