ប្រតិភូសិស្សវៀតណាមអញ្ជើញចូលរួមការជួបប្រាស្រ័យប្រកួតកីឡាបាល់ទាត់នៅរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ៣០ ខែមិថុនា ប្រតិភូសិស្សវៀតណាម (ចំណុះគម្រោងការណ៍បាល់ទាត់ សមាគមន៍វៀតណាម - FFAV) ត្រូវបានសហព័ន្ធគីឡាបាល់ទាត់អន្តរជាតិ (FIFA) អញ្ជើញចូលរួមក្នុងមហោស្រពកីឡាបាល់ទាត់ក្តីសង្ឃឹម ដែលរៀបចំឡើងនៅ រុស្ស៊ីចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ ថ្ងៃទី ៣ ខែកក្កដា ក្នុងឱកាស World Cup 2018 រួមជាមួយប្រតិភូចំនួន៤៨ មកពីប្រទសចំនួន៣៨នៅលើពិភពលោក។

ក្នុងរយៈពេលនៅរុស្ស៊ីនោះ ប្រតិភូវៀតណាមបានផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិអំពីទឹកដីនិងមនុស្សវៀតណាមតាមរយៈការសម្តែងសិល្បៈសំដែងការលេងបាល់ដ៏ស្អាតនិងសំដែងនូវភាពរួសរាយរាក់ទាក់ជាដើម។ល។ ការចូលរួមក្នុងមហោ ស្រពលើក នេះមិនត្រឹមតែជាក្តីសប្បាយរីករាយរបស់ប្អូនៗទាំងអស់ប៉ុណ្ណោះទេថែមទាំង ជាមោទនភាពរបស់អ្នកគាំទ្រកីឡាបាល់ទាត់នៅទូទាំងប្រទេសវៀតណាមទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ