ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជម្ងឺ Covid-19 ចំនួន ១០ នាក់បន្ថែមទៀត

(VOVWORLD) -  នាថ្ងៃទី ១៩ ខែមីនា ក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រាករណីឆ្លងជម្ងឺ រាតត្បាត Covid-19 ថ្មីចំនួន ១០ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះកើនដល់ ៤៧ នាក់។

យោងតាមក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីចំនួន ១០ នេះ មានជនជាតិកម្ពុជាចំនួន ៤ នាក់ទើបតែវិលត្រឡប់មកពីពិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ហើយ ៦ ករណីទៀតជាជនជាតិម៉ាឡេស៊ី។ ករណីថ្មីទាំងអស់នេះត្រូវបានតាមដាន និងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីព្យាបាលផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ