ប្រទេសកូរ៉េខាងត្បូង - កិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ លើកទី២គឺជាឱកាសជម្រុញសន្តិភាព

(VOVWORLD) - កិច្ចប្រជុំកំពូលនាពេលខាងមុខរវាងអាមេរិកនិង ស.ប.ប កូរ៉េ គឺជាឱកាសមានលក្ខណៈសម្រេចមួយ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងសម្បូររុងរឿងលើឧបទ្វីបកូរ៉េ។
ប្រទេសកូរ៉េខាងត្បូង - កិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ លើកទី២គឺជាឱកាសជម្រុញសន្តិភាព - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Choo-suk 

ថ្លែងមតិនៅវេទិកា Fullerton ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិនាថ្ងៃទី ២៨ ខែមករា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Choo-suk បានអំពាវនាវឱ្យមានការជួយឧបត្ថម្ភ   គាំទ្រពីអន្តរជាតិ ចំពោះគោលនយោបាយការទូតរបស់ទីក្រុងសេអ៊ូលស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។ ទន្ទឹមនឹងនេះ លោកក៏បានអបអរសាទរចំពោះកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលសម្រេចបាននាឆ្នាំ ២០១៨ ដោយអះអាងថានេះគឺជាកាយវិកាមួយសំដៅទប់ស្កាត់រាល់ការប៉ះទង្គិចយោធាដោយចៃដន្យ ព្រមទាំងលុបចោលជាមូលដ្ឋានចំពោះរាល់ការគំរាមកំហែងសង្រ្គាម និងកសាងទំនុកទុកចិត្តឆ្លងព្រំដែនផងដែរ។ នៅខាងក្រៅវេទិកា Fullerton លោក Suh ក៏មានមានផែនការរៀបចំកិច្ចចរចាដាច់ដោយឡែកជាមួយមន្ត្រីសិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ