ប្រទេសចំនួន ១១ ឯកភាពអំពីកិច្ចព្រមព្រៀង CPTPP ធ្វើវិសោធនកម្ម

(VOVWORLD) -នាថ្ងៃទី ២៣ មករា កាណាដា និងប្រទេសចំនួន ១០ ផ្សេងៗទៀតក្នុងនោះមានវៀតណាមបានឯកភាពលើខ្លឹមសារកែសម្រួលកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ។
ប្រទេសចំនួន ១១ ឯកភាពអំពីកិច្ចព្រមព្រៀង CPTPP ធ្វើវិសោធនកម្ម - ảnh 1ប្រទេសចំនួន ១១ ឯកភាពអំពីកិច្ចព្រមព្រៀង CPTPP ធ្វើវិសោធនកម្ម 

នាថ្ងៃទី ២៣ មករា កាណាដា និងប្រទេសចំនួន ១០ ផ្សេងៗទៀតក្នុងនោះមានវៀតណាមបានឯកភាពលើខ្លឹមសារកែសម្រួលកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ។ ភាគីទាក់ទិននានាបានឯកភាពគ្នា ក្រោយពីរយៈពេល ២ ថ្ងៃបើកកិច្ចប្រជុំជាន់ខ្ពស់ នៅ តូក្យូប្រទេសជប៉ុន។ តាមការគ្រោងទុក ភាគីទាក់ទិននានា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅជុំចរចាថ្នាក់តំបន់នៅឈីលីនាខែមិនាខាងមុខ។

នាថ្ងៃដដែល រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា លោក François-Philippe Champagne បានចេញសេចក្ដីប្រកាសបានឲ្យដឹងថា ប្រទេសចំនួន ១១ ទទួលបានការឯកភាពសំខាន់ៗអំពីខ្លឹមសារធ្វើវិសោធនកម្មចំនួន ៣ ក្នុង CPTPP ដែលទាក់ទិននឹងវប្បធម៌ រថយន្ត និងបញ្ឈប់ លក្ខខណ្ឌស្ដីពីកិច្ចការពារកម្មសិទ្ធិបញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ