ប្រទេសចិននិងកាណាដាបានរៀបចំកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុ-សេដ្ឋកិច្ចជាលើកដំបូង

(VOVWORLD) - កិច្ចសន្ទនាយុទ្ធសាស្រ្តផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចិន - កាណាដាលើកដំបូងត្រូវបានបើកជាផ្លូវការនាថ្ងៃទី ១២ ខែវិច្ឆិកា ក្នងបរិបទទីក្រុងប៉េកាំងនិងទីក្រុង   Ottawa កំពុងស្វែងរកវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងរួមគ្នាទប់ទល់ទៅនឹងបញ្ហាប្រឈមជាសកលនានា។
ប្រទេសចិននិងកាណាដាបានរៀបចំកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុ-សេដ្ឋកិច្ចជាលើកដំបូង - ảnh 1 ប្រទេសចិននិងកាណាបានរៀបចំកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុ-សេដ្ឋកិច្ចជាលើកដំបូង (រូបថតឧទាហរណ៍)

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាពរបស់ សមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Wang Wong រួមជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក William Morneau និងរដ្ឋមន្ត្រីក្រសួងផ្នែកធ្វើពិពិធកម្មពាណិជ្ជកម្មអន្តរជាតិកាណាដា លោក James Carr ។ នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងជាង ៥០ និងកិច្ចព្រមព្រៀងស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អភិបាលកិច្ចសេដ្ឋកិច្ចជាសកល ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ។ លោក Wang Yong ក៏បានឲ្យដឹងថា សញ្ញាវិជ្ជមានដែលបានផ្សាយចេញខណៈដែលភាគីទាំងពីរបានសន្យាថានឹងរួមគ្នាការពារយន្កការពហុភាគីនិងសកលភាវូបនីយកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរនិងពិភពលោកផងដែរ។

រីឯអ្នកតំណាងប្រទេសកាណាដាបានឲ្យដឹងថា Ottawa ផ្តោតសំខាន់លើទំនាក់ទំនងជាមួយប្រទេសចិន និងអះអាងអំពីខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានការជួយគ្នាទៅវិញទៅមកយ៉ាងខ្ពស់ ក៏ដូចជាមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការយ៉ាងធំធេងផងដែរ។ ប្រទេសកាណាដាត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយចិនដើម្បីគាំទ្រនិងកែលំអនូវយន្តការពាណិជ្ជកម្មពហុភាគីដោយឈរលើគោលការណ៍និងច្បាប់នានាព្រមទាំងរួមដៃគ្នាទប់ទល់រាល់បញ្ហាប្រឈមជា    សកលនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ