ប្រទេសចិននិងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន១១ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) -  សារព័ត៌មានប្រទេសចិនបានផ្សាយកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ថា ទីក្រុងប៉េកាំងនិងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ទៅកាន់ប្រទេសសឹង្ហបុរី ព្រមទាំងលើកកំពស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និង សិង្ហបុរី (CSFTA) ផងដែរ ។
ប្រទេសចិននិងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន១១ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1នាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong 

យោងតាមកាសែត Straits Times បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាទាំងនេះបានគ្របដណ្តប់លើវិស័យសហប្រតិបត្តិការទ្វេភាគី ដូចជាការអភិវឌ្ឍពាណិជ្ជកម្ម បច្ចេកវិទ្យា ហិរញ្ញវត្ថុ វប្បធម៌ប រិស្ថានតំបន់ទីក្រុង ក៏ដូចជាលើវិស័យ ផ្សេងៗទៀតផង។ ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ    ភាគីទាំងពីរក៏បានលើកកំពស់កិច្ចព្រមព្រៀង CSFTA ផងដែរ ដោយជួយឲ្យទំនិញនាំចូលរបស់សិង្ហបុរីចូលមកកាន់ប្រទេសចិនមានភាពងាយស្រួលបន្ថែមទៀតនិងបង្កើនកិច្ចការពារវិនិយោគផងដែរ។ ម៉្យាងវិញទៀត ការផ្លាស់ប្តូរទាំងនេះក៏បានទាក់ទិនទៅនឹងវិធានការជំនះពុះពារខាងពាណិជ្ជកម្ម បែបបទពន្ធគយ ព្រមទាំងដោះស្រាយបញ្ហាថ្មីៗ ដូចជាការការពារបរិស្ថាន ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រកួតប្រជែងផងដែរ។

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang កំពុងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សិង្ហបុរីក្នុងនាមជានាយករដ្ឋមន្ត្រីចិននិងគ្រោងចូលរួមព្រឹត្តិ ការណ៍មួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ