ប្រទេសចំនួន៦០សន្យាការពារបរិស្ថានសមុទ្រ

(VOVworld) - សន្និសីទអន្តរជាតិអំពីមហាសាគរលើកទី២ដែលបានប្រព្រឹត្តទៅនៅ
ទីក្រុង Valparaiso របស់ឈីលីបានបិទបញ្ចប់នាថ្ងៃទី៦ តុលាដោយកិច្ចសន្យាទប់
ស្កាត់ស្ថានភាពធ្វើការនេសាទដោយខុសច្បាប់និងបំពុលបរិស្ថានសមុទ្រ។ថ្លែងមតិ
នៅសម័យបញ្ចប់ រដ្ឋមន្រ្តីការបរទេសឈីលី Heraldo Munoz បានឲ្យដឹងថា តំណាង
ជាង៥០០នាក់មកពីប្រទេសចំនួន៦០លើពិភពលោកបានបញ្ចេញ សំណើរ ផែន
ការចំនួន៨០សំដៅការពារមហាសាគរនិងបរិស្ថានជាមួយប្រភព ចំណាយរហូតដល់២,១ពាន់លានដុល្លាអាមេរិក។រដ្ឋមន្រ្តីការបរទេស Munoz បានស្វាគមន៍រាល់
ការរួមវិភាគទានរបស់សហគមន៍អន្តរជាតិលើវិស័យនេះ ជាពិ សេសគឺអាមេរិក
ញូវេហ្សេឡង់និងសហភាពអឺរ៉ុប។ សូមបញ្ជាក់ថាសន្និសីទអន្តរជាតិអំពីមហា
សាគរលើកទី១មុននេះបានប្រព្រឹត្តទៅនៅអាមេរិកតាមការផ្ដើមគំនិតរបស់រដ្ឋ
មន្រ្តីការបរទេសអាមេរិកលោក John Kerry៕

ប្រតិកម្មទៅវិញ

ផ្សេងៗ