ប្រទេសចិនបានយល់ព្រមជាផ្លូវអំពីការនាំចូលផលិតផលទឹកដោះគោពីប្រទេសវៀតណាម

(VOVWORLD) - អគ្គនាយកដ្ឋានគយចិនបានជូនដំណឹងជាផ្លូវការអំពីការយល់ស្របឲ្យនាំចូលផលិតផលទឹកដោះគោរបស់វៀតណាមចាប់ពីថ្ងៃទី ១៦ ខែតុលា ដោយយោងតាមច្បាប់របស់ចិន និងពិធីសាររវាងអគ្គនាយកដ្ឋានគយចិននិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមផងដែរ។

សេចក្តីជូនដំណឹងពោលខាងលើនេះបានបង្ហោះលើគេហទំព័ររបស់អគ្គនាយកដ្ឋានគយចិនបានលើកច្បាស់ថាផលិតផលទឹកដោះគោវៀតណាមដែលនាំចេញទៅកាន់ទីផ្សារចិន ត្រូវតែឆ្លើយតបនឹងតម្រូវការធ្វើតេស្ត និងត្រួតពិនិត្យ ពាក់ព័ន្ធនានា ជាជាក់ស្តែងគឺច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារនិង ច្បាប់ស្តីពីចក្តាឡីស័កសត្វនិងរុក្ខជាតិរបស់ចិន។ គួរបញ្ជាក់ថាផលិតផលទឹកដោះគោវៀតណាមដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន រួមមានទឹកដោះគោឆៅ ទឹកដោះគោខាប់ ទឹកដោះគោម្សៅ ទឹកដោះគោសម្រាប់កុមារជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ