ប្រទេសចិនអនុវត្តបច្ចេកវិទ្យា 5G នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ ឆ្នាំ ២០២០

(VOVWORLD) -តាមកិច្ចព្រមព្រៀងនេះបានចែងថា ភាគីទាំងពីរនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ដូចជាការបង្កើតបណ្តាញទូរគមនគមន៍ និងច្រករបៀងវៃឆ្លាត ដើម្បីបង្កើតច្រករបៀងវៃឆ្លាត 5G ។
ប្រទេសចិនអនុវត្តបច្ចេកវិទ្យា 5G នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ ឆ្នាំ ២០២០ - ảnh 1 ផ្ទាំងប៉ាណូ 5G នៅតាមផ្លូវមួយក្នុងទីក្រុងប៉េកាំងប្រទេសចិន (រូបថត៖ THX / TTXVN)

ពហុកីឡដ្ឋានចំនួន ៣ - ដែលជាទីកន្លែងប្រព្រឹត្តិទៅការប្រកួតនៃមហោស្រពកីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំងឆ្នាំ ២០២០ ដែលរួមមានពហុកីឡដ្ឋានជាតិ ពហុកីឡដ្ឋានជាតិជិះស្គីលើទឹកកកល្បឿនលឿន និងមជ្ឈមណ្ឌលកីឡាដ្ឋានជាតិក្រោមទឹក នឹងឧទ្ទេសនាមអំពីការប្រើប្រាស់បច្ចេកវិទ្យា 5G មុនពេលព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោក។

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប៉េកាំងនិងសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រស្តីពីការអនុវត្តបច្ចេកវិទ្យានេះនៅថ្ងៃទី ៨ ខែសីហា។ តាមកិច្ចព្រមព្រៀងនេះបានចែងថា ភាគីទាំងពីរនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ដូចជាការបង្កើតបណ្តាញទូរគមនគមន៍ និងច្រករបៀងវៃឆ្លាត ដើម្បីបង្កើតច្រករបៀងវៃឆ្លាត 5G ។គោលបំណងនៃការសម្រេចចិត្តនេះគឺដើម្បីផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ទស្សនិកជន និងគណចាត់តាំងព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ