ប្រទេសចិនអបអរសាទរជាផ្លូវការចំពោះលោក Joe Biden ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រទេសចិនបានផ្ញើសេចក្តីអបអរសាទរការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជូនចំពោះបេក្ខជននៃ        គណៈបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden) និងលោកស្រី  Kamala Harris ។
ប្រទេសចិនអបអរសាទរជាផ្លូវការចំពោះលោក Joe Biden ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក - ảnh 1បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden (រូបថត៖ Boston Globe)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃដដែលនោះលោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាទីក្រុងប៉េកាំងតែងតែយកចិត្តទុកដាក់ចំពោះប្រតិកម្មចំពោះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកទាំងក្នុងប្រទេសនេះនិងសហគមន៍អន្តរជាតិផងដែរ។ ទង្វើរនេះបញ្ជាក់ថាប្រទេសចិនបានទទួលស្គាល់នូវជ័យជម្នះរបស់លោក Joe Biden ក្នុងការ«រត់ប្រណាំង» ដណ្តើមតំណែងជាម្ចាស់សេតវិមានលើប្រធានាធិបតីកំពុងកាន់អំណាចនាបច្ចុប្បន្ន លោក Donald Trump។

ការដែលក្រសួងការបរទេសចិនអបអរសាទរចំពោះលោក ចូបៃដិន និងលោកស្រី Kamala Harris ខណៈពេលដែលលោក Trump មិនទាន់បានព្រមទទួលបរាជ័យ ក៏ជាសកម្មភាពគួរឱ្យចាប់អារម្មណ៍នៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ