ប្រទេសជាច្រើនបានរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាពលករអន្តរជាតិ

ប្រទេសជាច្រើនបានរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាពលករអន្តរជាតិ - ảnh 1
ប្រទេសជាច្រើនបានរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាពលករអន្តរជាតិ

(VOV)_​ទិវាពលកម្មអន្តរជាតិ (ថ្ងៃទី១ឧសភា) ឆ្នាំ២០១៧ បន្តជាឱកាសមួយ​ ដើម្បីរដ្ឋាភិបាល និងអង្គការជាច្រើនលើពិភពលោកលើកសរសើរមនុស្ស ដែលបានអ្វើអស់ពីចិត្តអស់ពីថ្លើម ដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងពលករ។ នៅអេហ្ស៊ីប នាថ្ងៃទី១ ឧសភា  ប្រធានាធិបតី លោក Abdel Fattah Al-Sisi បាន​លើកសរសើរពលករនៅគ្រប់មុខរបរ ដែលបានរួមវិភាគទានកសាងប្រទេសជាតិ និងនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជន។ 

        ក្នុងសារលិខិតមួយដែលបានប្រកាសនាថ្ងៃទី១ឧសភា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw បានអំពាវនាវអោយពលករ និងម្ចាស់​សហគ្រាស​ខំប្រឹងប្រែងធ្វើការរួមគ្នាសហប្រតិបត្តិការជាមួយគ្នាដើម្បីនាំមកនូវការអភិវឌ្ឍន៍សំរាប់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ