ប្រទេសជាច្រើមានប្រតិកម្មខុសគីគ្នាចំពោះការវាយប្រហារតាមផ្លូវអាកាសទៅលើកងទ័ពស៊ីរី


ប្រទេសជាច្រើមានប្រតិកម្មខុសគីគ្នាចំពោះការវាយប្រហារតាមផ្លូវអាកាសទៅលើកងទ័ពស៊ីរី  - ảnh 1
ប្រទេសជាច្រើមានប្រតិកម្មខុសគីគ្នាចំពោះការវាយប្រហារតាមផ្លូវអាកាសទៅលើកងទ័ពស៊ីរី (VNA)

(VOVworld) – ក្រោយពីកងទ័ពជើងអាកាសអាមេរិកបាញ់កាំជ្រួចតម្រង់ទៅលើ
មូលដ្ឋានសឹកជើងអាកាសរបស់រដ្ឋាភិបាលស៊ីរី នាថ្ងៃទី ៧ មេសា មជ្ឈដ្ឋានមន្ត្រី
អាមេរិកបានប្រកាសថា៖ មិនទាន់មានផែនការជាក់ស្តែងអំពីការឡើងជណ្តើរ
សកម្មភាពយោធានៅប្រទេសមជ្ឈឹមបូព៌ារនេះនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មាន
Reuters បានដកស្រង់ពាក្យសំដីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក
មិនបញ្ចេញឈ្មោះមួយរូបថា៖ ការវាយប្រហារនេះមិនមែនជាសញ្ញាអំពីការប្តូរទិស
ដៅក្នុងគោលនយោបាយអាទិភាពរបស់ប្រធានធិបតី Donald Trump ទេ។ ជា
លំអិតជំនួសឲ្យការប្រមូលផ្តុំទៅលើបញ្ហាក្នុងប្រទេសនាបច្ចុប្បន្នសេតវិមាននឹង
ផ្តោតសំខាន់ទៅ លើបញ្ហាអន្តរជាតិ។ នាថ្ងៃទី ៧ មេសា នាយករដ្ឋមន្ត្រីអ៊ូស្ត្រាលី
លោក Malcom Turnbull ហៅការវាយប្រហារដោយកាំជ្រួចរបស់អាមេរិកតម្រង់
ទៅលើមូលដ្ឋានសឹករបស់កងទ័ពស៊ីរីគឺជា «ប្រតិកម្មសមស្របមួយ» ហើយជូន
ដំណឹងថា៖ Canberra អាចចូលរួមក្នុងការវាយប្រហារយោធាបើកទូលាយដឹក
នាំដោយអាមេរិកតម្រង់ទៅលើរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី Bashar
al-Assad។ក្នុងពេលនោះ អារ៉ាប់ប៊ីសាអូឌីតប្រកាសគាំទ្រទាំងស្រុងបណ្ដាការវាយ
ប្រហារតាមផ្លូវអាកាសរបស់អាមេរិក។ រីឯខ្លួនវិញប្រធានាធិបតីរុស្ស៊ី លោក
 Vladimir Putin ហៅទង្វើនេះគឺជាការឈ្លានពានប្រទេសដែលមានអធិបតេយ្យ
ភាពនិងរំលោភទៅលើច្បាប់អន្តរជាតិ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ