ប្រទេសជប៉ុននិងអូស្រ្តាលីបានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើនាវាចរណ៍ដោយសេរី

(VOVWORLD) - ប្រទេសជប៉ុននិងអូស្រ្តាលីបានឯកភាពគ្នាថាការរក្សាធ្វើនាវាចរណ៍ដោយសេរីនិងបើកចំហរ ដែលឈរលើមូលដ្ឋានច្បាប់គឺពិតជាមានសារៈសំខាន់ណាស់ ។
ប្រទេសជប៉ុននិងអូស្រ្តាលីបានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើនាវាចរណ៍ដោយសេរី - ảnh 1 រដ្ឋមន្រ្តីក្រសួងការពារជាតិ   ជប៉ុនលោក Nobuo Kishi ( រូបថត ៖ AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Jiji Press បានឲ្យដឹងថា៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ   ជប៉ុនលោក Nobuo Kishi និងសមភាគីអូស្ត្រាលី លោកស្រី Linda Reynolds បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងនាថ្ងៃទី ១២ ខែតុលា។ ក្នុងជំនួបតាមទូរស័ព្ទនេះ ភាគីទាំងពីរបានបញ្ជាក់ពីគោលជំហរដូចពោលខាងលើនេះ នៅពេលដែលផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនាពេលថ្មីៗនេះនៅក្នុងតំបន់។

ភាគីទាំងពីរក៏បានប្រឆាំងយ៉ាងគំហុកចំពោះរាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី តាមរយៈការបង្ខិតបង្ខំ និងសកម្មភាពណាមួយដែលបង្កើនភាពតានតឹងនៅក្នុងតំបន់នេះ។ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នាផ្ញើរសារយ៉ាងច្បាស់លាស់ស្តីពីគោលជំហរគោលនយោបាយដូចពោលខាងលើនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់អំពីផែនការកែតម្រូវចាំបាច់ ដើម្បីធ្វើឲ្យជាក់ស្តែងនូវការបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់លោករដ្ឋមន្រ្តី Reynolds នាពេលឆាប់ៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ