​ប្រទេស​នានានៅបន្តជម្លៀសពលរដ្ឋចេញពីស៊ូដង់

(VOVWORLD) - ការិយាល័យសម្របសម្រួលបញ្ហាមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UNOCHA) នៅថ្ងៃទី ២៥ ខែមេសា ត្រូវកាត់បន្ថយប្រតិបត្តិការនៅកន្លែងជាច្រើនក្នុងប្រទេសស៊ូដង់ ដោយសារតែការប្រយុទ្ធគ្នាដ៏កាចសាហាវនៅក្នុងប្រទេសនេះ។
​ប្រទេស​នានានៅបន្តជម្លៀសពលរដ្ឋចេញពីស៊ូដង់ - ảnh 1ប្រទេសនានាបន្តជម្លៀសពលរដ្ឋចេញពីស៊ូដង់។ (រូបថត៖ AFP)

យោងតាមទិន្នន័យថ្មីបំផុតរបស់អង្គការសុខភាពពិភពលោក (WHO) ថា យ៉ាងហោចណាស់មានមនុស្ស ៤៦០ នាក់ត្រូវបានស្លាប់ និងជិត ៤១០០ នាក់ផ្សេងទៀតរងរបួសដោយការប្រយុទ្ធគ្នានៅស៊ូដង់ ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ។ តំណាង WHO ប្រចាំនៅស៊ូដង់ លោក Nima Saeed ក៏បានព្រមានពី “ហានិភ័យខ្ពស់អំពីគ្រោះថ្នាក់ជីវសាស្រ្ត” ខណៈដែលភាគីប្រយុទ្ធមួយនៅស៊ូដង់បានកាន់កាប់មន្ទីរពិសោធន៍មួយ។

ទន្ទឹមនឹងនេះ ប្រទេសនានាកំពុងជំរុញការជម្លៀសពលរដ្ឋ។ រដ្ឋាភិបាលអង់គ្លេសកាលពីម្សិលមិញ បានប្រកាសចាប់ផ្តើមយុទ្ធនាការជម្លៀសពលរដ្ឋរបស់ខ្លួនក្នុងទ្រង់ទ្រាយធំ បន្ទាប់ពីភាគីជម្លោះនៅស៊ូដង់បានឯកភាពលើបទឈប់បាញ់រយៈពេល៧២ម៉ោង។ ទីក្រុងឡុងដ៍បានឲ្យដឹងថា ជើងហោះហើរយោធានឹងចាកចេញពីព្រលានយន្តហោះនៅជាយក្រុង Khartoum ហើយនឹងទទួលអ្នកមានលិខិតឆ្លងដែនអង់គ្លេស។ អាទិភាពនឹងផ្តល់ជូនក្រុមគ្រួសារដែលមានកូនតូច មនុស្សចាស់ និងបុគ្គលដែលត្រូវការព្យាបាលសុខភាព។ អ៊ីតាលី បារាំង និងអ៊ុយក្រែនក៏ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីស៊ូដង់ផងដែរ។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសចិនបានប្រកាសថា ពលរដ្ឋចិននៅក្នុងប្រទេសស៊ូដង់ភាគច្រើនត្រូវបានជម្លៀសដោយសុវត្ថិភាពតាមក្រុមទៅកាន់ច្រកទ្វារព្រំដែននៃប្រទេសជិតខាងហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ