ប្រទេសនានារឹតបណ្ដឹងសន្តិសុខលើកកំរិតព្រមានជាតិ

ប្រទេសនានារឹតបណ្ដឹងសន្តិសុខលើកកំរិតព្រមានជាតិ - ảnh 1
ប៉ូលីសសន្តិសុខឥណ្ឌូនេស៊ី (រូបថត៖Getty Images)

(VOVworld) - ក្រោយពីការវាយប្រហារភេរវកម្មបង្ហូរឈាមនៅទីក្រុងប៉ារីសនាយប់
ថ្ងៃទី១៣ វិច្ឆិកាកម្លាំងប្រឆាំងភេរវកម្មនៃឥណ្ឌូនេស៊ីកំពុងស្ថិតនៅក្នុងស្ថានភាពប្រ
កាសអាសន្នខ្ពស់ ជាពិសេសគឺបន្ទាប់ពីកម្លាំងសន្តិសុខនៃប្រទេសនេះរកឃើញថា
 មុខសញ្ញាប៉ះបោរមួយចំនួនពីតំបន់មជ្ឈឹមបូព៌ាចូលក្នុងប្រទេសឡើងវិញ និងមាន
វត្តមាននៅតំបន់មួយចំនួនព័ទ្ធជុំវិញរដ្ឋធានី ហ្សាការតា។ប៉ូលីសជាតិបានបង្កើន
សន្តិសុខនៅខាងក្រៅស្ថានទូត ស្ថានកុងស៊ុលនៃប្រទេសនានា ជាពិសេសគឺស្ថាន
ទូតបារាំង។សន្តិសុខក៏បានរឹតបណ្ដឹងនៅទីកន្លែងសាធារណៈដូចជាមជ្ឈមណ្ឌល
ពាណិជ្ជកម្ម រោងល្ខោន ពហុកីឡាដ្ឋានជាដើម។
ជាមួយគ្នានោះ នាថ្ងៃទី១៨ វិច្ឆិកា ប៉ូលីសសន្តិសុខស៊ុយអែត បានលើកកំរិតព្រមាន
ភេរវកម្មឡើងកំរិតទី៤ក្នុងជណ្ដើរកំរិតទាំង៥។
ក៏នាថ្ងៃទី១៨ វិច្ឆិកានេះដែរ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Wolfgang Schauble បាន
ចាត់ទុកថា អាមេរិកមានលទ្ធភាពដាក់ពង្រាយទាហានក្នុងប្រទេសក្នុងករណីត្រូវ
វាយប្រហារដូចជាទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ