ប្រទេសបារាំងនឹងបន្តរួមដំណើរជាមួយ EU

(VOVWORLD) - លោក Emmanuel Macron ជាអ្នកនយោបាយដែលទស្សនៈនិយម កណ្ដាល បានដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីដែលមានការ ចូលរួមរបស់អ្នកបោះឆ្នោតបារាំងជាង៤៥លាននាក់កាលពីថ្ងៃទី៧ ឧសភា។
ប្រទេសបារាំងនឹងបន្តរួមដំណើរជាមួយ EU - ảnh 1 ប្រធានាធិបតីថ្មីរបស់បារាំងលោក Emmanuel Macron (រូបថត៖AFP/TTXVN)

(VOVworld) - លោក Emmanuel Macron ជាអ្នកនយោបាយដែលទស្សនៈនិយម កណ្ដាល បានដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីដែលមានការ ចូលរួមរបស់អ្នកបោះឆ្នោតបារាំងជាង៤៥លាននាក់កាលពីថ្ងៃទី៧ ឧសភា។ជ័យ ជំនះរបស់លោក Macron មិនត្រឹមតែឈានចូលប្រវត្តិសាស្ត្របារាំងក្នុងឋានៈជា ប្រធានាធិបតីវ័យក្មេងបំផុតប៉ុណ្ណោះទេ ថែមទាំងជាការធានាដល់ដៃគូនយោបាយ អឺរ៉ុបផ្សេងៗអំពីតួនាទីរបស់ប្រទេសបារាំងក្នុងទ្វីបអឺរ៉ុបឯកភាពមួយទៀតផង។

ដោយដណ្ដើមបានសម្លេងគាំទ្រចំនួន៦៦,១% ដែលហួសឆ្ងាយពីគូប្រជែងគឺ លោកស្រី Marine Le Pen ដែលដណ្ដើមបានសម្លេងគាំទ្រចំនួន៣៣,៩%តែ ប៉ុណ្ណោះ លោក Macron បានក្លាយទៅជាប្រធានាធិបតីជាបន្តរបស់បារាំង។ជ័យ ជំនះរបស់លោក Emmanuel Macron បានឆ្លុះបញ្ចាំងនូវបំណងប្រាថ្នារបស់ ប្រជាជននៃប្រទេសនេះអំពីខ្យល់នយោបាយថ្មីមួយនៅបារាំង នៅពេលជឿទុក ចិត្តទៅលើអ្នកនយោបាយមួយរូបដែលមិនទាន់មានបទពិសោធន៍ជាច្រើននៅលើឆាកនយោបាយនោះ។

បើទោះបីជាប្រធានាធិបតីជាបន្តរបស់ប្រទេសបារាំងនឹងប្រឈមមុខជាមួយការសាកល្បងជាច្រើននៅពេលប្រទេសជាតិកំពុងជួបការលំបាកទាំងខាងសេដ្ឋ កិច្ចនិងសន្តិសុខក្ដី ប៉ុន្តែជ័យជំនះរបស់លោក Emmanuel Macron ក៏បានបើក ចេញទំព័រថ្មីក្នុងឆាកនយោបាយរបស់បារាំងដែរ។តាមការវាយតំលៃថា ការបោះ ឆ្នោតនាពេលកន្លងទៅជាក់ស្ដែងគឺការបោះប្រជាមតិអំពីការដែលប្រទេសបារាំងនឹងបន្តរួមដំណើរជាមួយ EU ដែរឬទេ ហើយចម្លើយគឺច្បាស់លាស់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ