ប្រទេសមហាអំណាចបានបញ្ជូននាវាចម្បាំងទៅសមុទ្រខាងកើត

(VOVWORLD) - គេហទំព័រព័ត៌មានកងទ័ពជើងទឹក បានឲ្យដឹងថានាវាទាំងនេរះ នឹងចូលមកកាន់សមុទ្រខាងកើចំនួនពីរដង ហើយក៏ចូលរួមក្នុងធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិកនិងជប៉ុននៅខែឧសភាឆ្នាំ ២០២១ ។ 

នាថ្ងៃទី ១៩ ខែកុម្ភៈ នាវាចម្បាំងTonnere និងនាវាពិឃាត Surcouf របស់បារាំង បានចាកចេញពីកំពង់ផែ Toulon ហើយចេញដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងរយៈពេល ៣ ខែ។ គេហទំព័រព័ត៌មានកងទ័ពជើងទឹក បានឲ្យដឹងថានាវាទាំងអស់នេះ នឹងធ្វើដំណើរទៅកាន់សមុទ្រខាងកើតចំនួនពីរដង ហើយក៏ចូលរួមក្នុងធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិកនិងជប៉ុននៅខែឧសភាឆ្នាំ ២០២១ ។ លោកមេនាវឹក Arnaud Tranchant មេបញ្ជាការនាវា Tonnere បានឲ្យដឹងថាកងទ័ពជើងទឹកបារាំងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយក្រុមទាំង៤ Quads រួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីផងដែរ។

ក្រុមអ្នកជំនាញបានអះអាងថា បារាំងនឹងពង្រឹងគោលជំហររបស់ខ្លួនបន្ថែមទៀតដើម្បីប្រឆាំងជំទាស់ទៅនឹងការទាមទារខុសច្បាប់របស់ចិននៅសមុទ្រខាងកើត តាមរយៈការបង្កើនសកម្មភាពយោធានៅក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ