ប្រទេសរុស្ស៊ី វាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃរដ្ឋអំណាចថ្មីរបស់សហរដ្ឋអាមេរិកក្នុងការពន្យាពេលសម្រាប់សន្ធិសញ្ញា New START

(VOVWORLD) - លោក Dmitry Peskov បានឲ្យដឹងថា រដ្ឋអំណាចអាមេរិកថ្មីបានបង្ហាញពីឆន្ទៈនយោបាយរបស់ខ្លួន ហើយដោយហេតុនេះ ទាំងរុស្ស៊ីនិងអាមេរិកបានប្តេជ្ញាចិត្តសម្រេចបានកិច្ចព្រមព្រៀងស្តីពីការពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រថ្មី (New  START )ផងដែរ។
ប្រទេសរុស្ស៊ី វាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃរដ្ឋអំណាចថ្មីរបស់សហរដ្ឋអាមេរិកក្នុងការពន្យាពេលសម្រាប់សន្ធិសញ្ញា New  START - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ៣១ ខែមករា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រដ្ឋអំណាចអាមេរិកថ្មីបានបង្ហាញពីឆន្ទៈនយោបាយរបស់ខ្លួន ហើយដោយហេតុនេះ ទាំងរុស្ស៊ីនិងអាមេរិកបានប្តេជ្ញាចិត្តសម្រេចបានកិច្ចព្រមព្រៀងស្តីពីការពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រថ្មី (New  START )ផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 លោក Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានឃើញថារដ្ឋអំណាចថ្មីរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដ       មែន។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានស្នើសុំពន្យារពេល ៥ ឆ្នាំបបន្ថែមទៀតផងដែរ។ នេះគឺជាសំណើរមួយដ៏អស្ចារ្យ ហើយទទួលបានការគាំទ្រពីរុស្ស៊ីភ្លាមៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ