ប្រទេសរុស្ស៊ីធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SARS-CoV-2

(VOVWORLD) - នាថ្ងៃទី ២០ ខែមីនា គេហទំព័ររបស់ Rospotrebnadzor (ទីភ្នាក់ឃ្លាំមើលនិងការពារប្រយោជន៍របស់អតិថិជននៃប្រទេសរុស្ស៊ី) បានជូនដំណឹងថានឹងចាប់ផ្តើមសាកល្បងធ្វើតេសត្តវ៉ាក់សាំងប្រឆាំងវីរុស SARS-CoV-2 ។
ប្រទេសរុស្ស៊ីធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SARS-CoV-2 - ảnh 1 ប្រទេសរុស្ស៊ីធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SARS-CoV-2 (រូបថត៖TTXVN)

សេចក្តីជូនដំណឹងនេះបាននិយាយថា“ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ Rospotreb nadzor បានចាប់ផ្តើមសាកល្បងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SARS-CoV-2” ។

បើយោងតាមសារព័ត៌មាន Sputnik មជ្ឈមណ្ឌលរដ្ឋផ្នែកជីវសាស្ត្រវិទ្យា សាស្ត្រ និងវីរុសសាស្ត្រ របស់ Rospotrebnadzor បានផលិតគំរូវ៉ាក់សាំងក្នុងរយៈពេលខ្លីបំផុត ដោយផ្អែកលើមូលដ្ឋានច្ចេកវិទ្យាចំនួន ៦ ផ្សេងៗគ្នាផងដែរ។ ផ្អែកទៅលើលទ្ធផលធ្វើតេស្ត អ្នកវិទ្យាសាស្ត្រនឹងកំណត់ប្រភេទវ៉ាក់សាំងដើមដំបូងដើម្បីធ្វើតេស្តដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពបំផុតផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ