ប្រទេសរុស្ស៊ីបានអំពាវនាវប្រទេសអាមេនីនិងអាស៊ែបៃហ្សង់ឲ្យឈប់បាញ់គ្នា យ៉ាងឆាប់ៗ

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រមុខក្រសួងការបរទេសនៃប្រទេសទាំងពីរនេះ កាលពីថ្ងៃទី ១៣ ខែកក្កដា ដោយអំពាវនាវឱ្យភាគីនានាឈប់បាញ់គ្នាយ៉ាងឆាប់ៗ និងមានការអត់ធ្មត់តាមការសន្យា។
ប្រទេសរុស្ស៊ីបានអំពាវនាវប្រទេសអាមេនីនិងអាស៊ែបៃហ្សង់ឲ្យឈប់បាញ់គ្នា យ៉ាងឆាប់ៗ - ảnh 1 ប្រទេសរុស្ស៊ីបានអំពាវនាវប្រទេសអាមេនីនិងអាស៊ែបៃហ្សង់ឲ្យឈប់បាញ់គ្នា យ៉ាងឆាប់ៗ (រូបថត៖ Rianovosti)

នៅចំពោះមុខការប៉ះទង្គិចដាក់គ្នារវាងអាស៊ែបៃហ្សង់និងអាមេនីកើតមានឡើងនៅតាមព្រំដែននៃប្រទេសទាំងពីរកាលពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រមុខក្រសួងការបរទេសនៃប្រទេសទាំងពីរនេះ កាលពីថ្ងៃទី ១៣ ខែកក្កដា ដោយអំពាវនាវឱ្យភាគីនានាឈប់បាញ់គ្នាយ៉ាងឆាប់ៗ និងមានការអត់ធ្មត់តាមការសន្យា ក៏ដូចជាស្នើឲ្យតំណាងរុស្ស៊ី សហរដ្ឋអាមេរិក និងបារាំង ក្នុងនាមជាសហប្រធាននៃក្រុម Minsk នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ។ លោក Lavrov បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីនឹងបន្តអនុវត្តបេសកកម្មផ្សះផ្សាររបស់ខ្លួន នៅក្នុងកិច្ចប្រជុំជាមួយបាគូ និងអេរីវ៉ាន “ទាំងក្នុងឋានៈជាប្រទេសជាតិនិងក្នុងក្របខ័ណ្ឌនៃសហប្រធាន OSCE Minsk របស់ខ្លួន” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ