ប្រទេសរុស្ស៊ីសន្យាថានឹងព្យាយាមធ្វើឱ្យស្ថានការណ៍ពិភពលោកមានស្ថិរភាព

(VOVWORLD) - លោក Valery Gerasimov បានអះអាងថា ទីក្រុងម៉ូស្គូនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើឱ្យស្ថិរភាពស្ថានភាពនៅលើពិភពលោក ព្រមទាំងអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែនឹងមិនចូលរួមក្នុងការប្រកួតប្រជែងសព្វាវុធដ៏ខ្ជះខ្ជាយនោះទេ។ 
ប្រទេសរុស្ស៊ីសន្យាថានឹងព្យាយាមធ្វើឱ្យស្ថានការណ៍ពិភពលោកមានស្ថិរភាព - ảnh 1លោកប្រធានាធិបតី Vladimir Putin (កណ្ដាល) និងប្រធានអគ្គសេនាធិការនៃកងកំលាំងប្រដាប់អាវុធរុស្ស៊ី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទី១ លោក Valery Gerasimov  (ខាងស្តាំ) និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu (ខាងឆ្វេង) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិរុស្ស៊ីនៅទីក្រុងមូស្គូ ( រូបថត៖ AFP / VNA)

ក្នុងសន្និសីទសារព័ត៌មានជាមួយអនុព័ន្ធយោធាបរទេសកាលពីថ្ងៃទី ២៤ ខែធ្នូប្រធានអគ្គសេនាធិការនៃកងកំលាំងប្រដាប់អាវុធរុស្ស៊ី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទី១ លោក Valery Gerasimov បានអះអាងថា ទីក្រុងម៉ូស្គូនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើឱ្យស្ថិរភាពស្ថានភាពនៅលើពិភពលោក ព្រមទាំងអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែនឹងមិនចូលរួមក្នុងការប្រកួតប្រជែងសព្វាវុធដ៏ខ្ជះខ្ជាយនោះទេ។ លោកឧត្តមសេនីយ៍ Gerasimov បានលើកច្បាស់ថា ក្នុងឆ្នាំខាងមុខនេះ ក្រសួងការពារជាតិរុស្ស៊ីនឹងខិតខំប្រឹងប្រែងដើម្បីជួយបង្កភាពងាយស្រួលដល់ការធ្វើស្ថិរភាពក្នុងស្ថានភាពតំបន់ និងពិភពលោក ដើម្បីធានាបាននូវការអភិវឌ្ឍកងទ័ពជើងគោក និងកងទ័ពជើងទឹកដែលមានតុល្យភាពនិងស្ថេរភាពសម្រាប់ចំណាយលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយសន្តិភាពរបស់ប្រទេសរុស្ស៊ី។ នាបច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធរុស្ស៊ីមានសមត្ថភាពទប់ស្កាត់ ការគំរាមកំហែងណាមួយដល់សន្តិសុខរបស់ប្រទេសជាតិនិងការពារយ៉ាងរឹងមាំនូវផលប្រយោជន៍ជាតិរបស់រុស្ស៊ីនិងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ