ប្រទេសវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G20 នៅប្រទេសជប៉ុន

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេច ចេញជួរមុខលើពិភពលោក (G20)   និងប្រទេសសេដ្ឋកិច្ចចំនួន ៩ ទៀតជាប្រទេសកិត្តិយស ដែលក្នុងនោះមានប្រទេសវៀតណាម បានចាប់ផ្តើមជួបជុំគ្នានៅទីក្រុង  Nagoya ខេត្ត Aichi នៃប្រទេសជប៉ុន។

គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី G20 លើកនេះដឹកនាំដោយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son។ ក្នុងកិច្ចប្រជុំនេះមានសម័យប្រជុំពេញអង្គចំនួន ៣ ស្តីពីការលើកកម្ពស់ពាណិជ្ជកម្មសេរី និងអភិបាលកិច្ចពិភពលោក ក៏ដូចជាការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងការអភិវឌ្ឍន៍អាហ្វ្រិក។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីទាំងអស់នឹងពិភាក្សាគ្នាអំពីបញ្ហានានាដូចជាការបង្កលក្ខណៈងាយស្រួល    បន្ថែមទៀតក្នុងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ការទប់ទល់នឹងបញ្ហាប្រឈមដែលផ្ទុះឡើងពីដំណើការឌីជីថលផល ធ្វើឲ្យ អតិបរមានូវផលប្រយោជន៍ និងកាត់បន្ថយផលប៉ះពាល់ពីដំណើរការនេះ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការនៃក្របខ័ណ្ឌពហុភាគីដូចសព្វថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ