ប្រទេសវៀតណាមណែនាំអំពីអាទិភាពក្នុងអាណត្តិធ្វើជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ១២ខែធ្នូ គណៈបេសកកម្មវៀតណាមប្រចាំនៅឯអង្គការសហប្រជាជាតិ (អ. ស.ប) បានរៀបចំជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានអន្តរជាតិដែលកំពុងធ្វើការនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីណែនាំអំពីអាទិភាពរបស់វៀតណាមក្នុងអាណត្តិធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.បនៅក្នុងខែដំបូងឆ្នាំ ២០២០។
ប្រទេសវៀតណាមណែនាំអំពីអាទិភាពក្នុងអាណត្តិធ្វើជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប (រូបថត៖ TTXVN)

ថ្លែងមតិនៅព្រឹត្តិការន៍នេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានគណៈបេសកម្មវៀតណាមប្រចាំនៅ អ.ស.បបានអះអាងថាវៀតណាមនឹងខិតខំប្រឹងប្រែងក្នុងការរួមចំណែកទប់ស្កាត់ជម្លោះ ពង្រីកការទូតបង្ការ និងដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ។ ទន្ទឹមនឹងនេះវៀតណាមក៏នឹងខិតខំប្រឹងប្រែងចូលរួមក្នុងការកែលម្អរបៀបធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការផ្សេងៗទៀតក្នុងតំបន់។

ទាក់ទិននឹងទំនាក់ទំនងរវាងវៀតណាមនិងស.ប.ប កូរ៉េ  លោក Dang Dinh Quy បានឲ្យដឹងថាកំពុងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបញ្ជូនសាររបស់ខ្លួនទៅកាន់ ស.ប.បកូរ៉េ ថាការបើកទ្វារនិងធ្វើសមាហរណកម្មជាមួយពិភពលោកនឹងធ្វើឱ្យប្រទេសនីមួយៗកាន់តែខ្លាំងក្លានិងមានការអភិវឌ្ឍបន្ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ