ប្រទេសវៀតណាមអញ្ជើញចូលរួមមហាសន្និបាតកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិលើកទី ២២

(VOVWORLD) - នាថ្ងៃទី ៥ ខែធ្នូ មហាសន្និបាតកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលើកទី ២២ បានបើកជាផ្លូវការនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស។ តំណាង    សមា គម កាកបាទក្រហមវៀតណាម ដឹកនាំដោយប្រធានកាក បាទក្រហមវៀតណាមលោកស្រី  Nguyen Thi Xuan Thu អញ្ជើញចូលរួមក្នុងពិធីនេះ។
ប្រទេសវៀតណាមអញ្ជើញចូលរួមមហាសន្និបាតកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិលើកទី ២២ - ảnh 1 ប្រធានកាកបាទក្រហមវៀតណាមលោកស្រី  Nguyen Thi Xuan Thu អញ្ជើញចូលរួមក្នុងពិធីនេះ (TTXVN)

មហាសន្និបាតលើកនេះបានពិនិត្យឡើងវិញនូវផែនការនិងថវិការបស់លេខាធិការដ្ឋានរបស់សមាគមអន្ដរជាតិសម្រាប់ឆ្នាំ ២០១៥-២០២០ និងបានផ្តល់សច្ចាប័នលើកម្មវិធីសំខាន់ៗថ្មីចំនួន ៣ របស់សមាគម រួមមានការផ្តល់ថវិកាជាសាច់ប្រាក់ចូលក្នុងកម្មវិធីប្រកបរបរចិញ្ចឹមជីវិត ការរួមបញ្ចូលបញ្ហាការពារ យេនឌ័រ និងការអប់រំនៅក្នុងកម្មវិធីរបស់សមាគមដោយផ្តោតលើការឃោសនាអំពីតម្លៃមនុស្សធម៌ជាដើម។ តំណាងទាំងឡាយបានអះអាងថាសកម្មភាពមនុស្សធម៌បានក្លាយជានិន្នាការដែលមិនអាចខ្វះបាននៅក្នុងយុគសម័យនេះ។ ចលនាសមាគម កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្ដរជាតិកំពុងរីកចម្រើននិងជាអង្គការដែលមានកិត្យានុភាពក្នុងសកម្មភាពមនុស្សធម៌នៅទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ