ប្រទេសស៊ូដង់- ក្រុមប្រឹក្សាយោធាអន្តរកាលបន្តចរចាជាមួយសម្ព័ន្ធភាពនៃគណបក្សប្រឆាំង

(VOVWORLD) - ក្រុមប្រឹក្សាយោធាអន្តរកាលរបស់ស៊ូដង់ (TMC) បានប្រកាសបន្តការចរចាជាមួយសម្ព័ន្ធភាពសេរីនិងការផ្លាស់ប្តូរនៃគណបក្សប្រឆាំងនាថ្ងៃទី ១៤ ខែកក្កដាដើម្បីពិភាក្សាអំពីសេចក្តីប្រកាសរដ្ឋធម្មនុញ្ញមួយយោងតាមសំណើរពីអ្នកសម្របសម្រួល ហើយនេះគឺជាមូលដា្ឋនសម្ប់កំណត់អំណាចរបស់រដ្ឋអំណាចក្នុងដំណាក់កាលអន្តរកាលផងដែរ។
ប្រទេសស៊ូដង់- ក្រុមប្រឹក្សាយោធាអន្តរកាលបន្តចរចាជាមួយសម្ព័ន្ធភាពនៃគណបក្សប្រឆាំង - ảnh 1 ក្រុមបាតុករប្រមូលផ្តុំនៅទីក្រុង Khartoum ប្រទេសស៊ូដង់កាលពីថ្ងៃទី ១៣ ខែកក្កដាឆ្នាំ២០១៩

យោងតាមលោក Mohamed Hacen Lebatt បេសកជនពិសេសនៃសហភាពអាហ្វ្រិកបានឱ្យដឹងថា ដំបូងឡើយ កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៣ ខែកក្កដា នៅសណ្ឋាគារ Corinthia រដ្ឋធានី Khartoum ។ ក៏ប៉ុន្តែ សម្ព័ន្ធភាពគណបក្សប្រឆាំងមានបំណងចង់ព្យាពេលបដើម្បីការពិគ្រោះយោបល់យ៉ាងស៊ីជម្រៅថែមទៀត ដូច្នេះហើយភាគីទាំងពីរបានសម្រេចផ្អាកកិច្ចប្រជុំនេះដល់ ថ្ងៃទី ១៤ ខែកក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ