ប្រទេសស្វីសបានកត់ត្រាថាមានករណីទារកដំបូងត្រូវបានស្លាប់ដោយជំងឺរាតត្បាត COVID-19

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី ៣០ ខែឧសភា (តាមម៉ោង UTC) ចំនួនករណីឆ្លងជំងឺ COVID-19 បានលើសពី ៦ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ៣៦៦.០០០ នាក់។
ប្រទេសស្វីសបានកត់ត្រាថាមានករណីទារកដំបូងត្រូវបានស្លាប់ដោយជំងឺរាតត្បាត COVID-19 - ảnh 1 បុគ្គលិកពេទ្យព្យាបាលអ្នកជម្ងឺ COVID-19 នៅមន្ទីរពេទ្យមួយក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ (រូបថត៖ THX / TTXVN)

 

សហរដ្ឋអាមេរិកនៅតែមានចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុតនៅលើពិភពលោក។ ករណីស្លាប់ច្រើនបំផុតទៀតបន្ទាប់ពីប្រទេសអាមេរិក គឺប្រទេសអង់គ្លេសនិងប្រេស៊ីល។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសជាច្រើននៅលើពិភពលោកបានកត់ត្រានូវចំនួនអ្នកស្លាប់និងឆ្លងវីរុស Sars-Cov-2 ខ្ពស់បំផុតនៅក្នុងថ្ងៃ ដូចជាប្រទេសរុស្ស៊ីដែលមានអ្នកស្លាប់ចំនួន ២៣២ នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅប្រទេសនេះ។ រីឯប្រទេសឥណ្ឌា បានកត់ត្រានូវការកើនឡើងចំនួនករណីឆ្លងជំងឺថ្មីជិត ៧.៥០០ ករណីថែមទៀត រីឯប្រទេសប្រេស៊ីលវិញក៏មានករណីឆ្លងជំងឺថ្មីជាង ២៦,៤ ពាន់ករណីថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ