ប្រទេសហ្វាំងឡង់បន្តជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមអនុវត្តផ្លាស់ប្តូថ្មីដោយច្នៃប្រឌិត

ប្រទេសហ្វាំងឡង់បន្តជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមអនុវត្តផ្លាស់ប្តូថ្មីដោយច្នៃប្រឌិត - ảnh 1
ប្រទេសហ្វាំងឡង់បន្តជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម
អនុវត្តផ្លាស់ប្តូថ្មីដោយច្នៃប្រឌិត


(VOVworld)-នាថ្ងៃទី២៨វិច្ឆិកានៅទីក្រុងហូជីមិញ (វៀតណាម) គណៈគ្រប់គ្រង គំរោងការណ៍ស្តីពីកម្មវិធីដៃគូផ្លាស់ប្តូរថ្មីច្នៃប្រឌិតវៀតណាមហ្វាំងឡង់(IPP)និង មន្ទីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានរៀបចំពិធីឧទ្ទេសនាមអំពី
ដំណាក់កាលទី២ នៃកម្មវិធី IPP និងផ្លាស់ប្តូរលើបណ្តាឱកាសសហប្រតិបត្តិការ ជាមួយដៃគូនានានៅទីក្រុងហូជីមិញ។ តាមនោះ តំណាក់កាលទី២នេះ នឹងបាន
អនុវត្តពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដោយថវិការសរុបមានចំនួន ១០លានអឺរ៉ូ
ជាប្រភពទុន ODA របស់រដ្ឋាភិបាលហ្វាំងឡង់។ គោលដៅនៃតំណាក់កាលទី២
នេះ គឺលើកកំពស់មនសិការ​​ ការយល់ដឹងរបស់ក្រុមអ្នកបង្កើតគោលនយោបាយ
បណ្តា  អង្គភាពអាជីវកម្មក្នុងការអនុវត្តការផ្លាស់ប្តូរច្នៃប្រឌិត ឆ្ពោះទៅការអភិវឌ្ឍន៍
ចីរភាព នៅក្នុងប្រទេស និងឈានទៅទីផ្សារអន្តរជាតិ។

        ក្នុងតំណាក់កាលទី១ដែលបានអនុវត្តចាប់ពីរឆ្នាំ២០០៩ដល់ឆ្នាំ២០១៤ កម្មវិធី
នេះមានថវិការ សរុប៨លានអឺរ៉ូ ដោយផ្តោតលើគោលដៅស្នូលជាច្រើន ក្នុងនោះ
មានការជួយឧបត្ថម្ភផ្លាស់ប្តូរថ្មី និងជម្រុញកិច្ចសហប្រតិបត្តិការវិទ្យាសា ស្ត្ររវាង
ប្រទេសទាំងពីរវៀតណាម-ហ្វាំងឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ