ប្រទេសអាមេរិកជាច្រើនបង្ហាញសញ្ញាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការតំបន់អំពីការធ្វើចំណាកស្រុក

(VOVWORLD) - ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានបញ្ជាក់ថា កិច្ចប្រជុំបានត្រួសត្រាយផ្លូវសម្រាប់ការតាក់តែងគោល នយោបាយ ក៏ដូចជាសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក និង មូលហេតុនៃបាតុភូតនេះ។ 

ប្រទេសអាមេរិកជាច្រើនបង្ហាញសញ្ញាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការតំបន់អំពីការធ្វើចំណាកស្រុក - ảnh 1សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីតំបន់អំពីការធ្វើចំណាកស្រុកនិងសន្តិសុខកាលពីថ្ងៃទី២០ មេសា នៅទីក្រុងប៉ាណាម៉ា។ (រូបថត៖AFP/VNA)
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសអាមេរិកចំនួន ២០ អំពីការធ្វើចំណាកស្រុក ទើបតែបានបញ្ចប់នៅប៉ាណាម៉ា ដោយលទ្ធផលជាក់លាក់មួយគឺប្រទេសទាំងនោះបាន យល់ព្រមបង្កើតក្រុមការងាររួមដើម្បីឆ្លើយតបទៅនឹងការធ្វើចំណាកស្រុកដោយខុសច្បាប់ដែលកំពុងកើនឡើងនៅកម្រិតទ្វីប ដោយផ្តោតលើស្ថិរភាពជីវភាពរស់នៅរបស់ សហគមន៍នានាដែល ទទួលជនចំណាកស្រុកហើយដោះស្រាយបញ្ហាឫសគល់នៃ បាតុភូតនេះ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានបញ្ជាក់ថា កិច្ចប្រជុំបានត្រួសត្រាយផ្លូវសម្រាប់ការតាក់តែងគោល នយោបាយ ក៏ដូចជាសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក និង មូលហេតុនៃបាតុភូតនេះ។ លោក Blinken ក៏បានអំពាវនាវឲ្យប្រទេសនានាធ្វើការ ជាមួយគ្នា រួមទាំងវិស័យធនាគារផងដែរ ដើម្បី "នាំមកនូវឱកាសកាន់តែច្រើនដល់ ប្រជាជន"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ