ប្រទេសអាមេរិកបែកបាក់ក្រោយពីការបោះឆ្នោតប្រធានាធិបតី

ប្រទេសអាមេរិកបែកបាក់ក្រោយពីការបោះឆ្នោតប្រធានាធិបតី - ảnh 1
លោកស្រី Hillary Clinton ចាត់ទុកថា​ នាយក FBI លោក James Comey ជាមូលហេតុមួយដែលនាំទៅបរាជ័យរបស់លោកស្រីក្នុងការបោះឆ្នោត (រូបថត៖Reuters)

(VOVworld) - បេក្ខជនគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នាថ្ងៃ
ទី១២ វិច្ចិកា ឲ្យដឹងថា បរាជ័យរបស់លោកស្រីក្នុងការបោះឆ្នោតប្រធានា ធិបតីនា
ពេលថ្មីៗនេះ គឺដោយសារការធ្វើអន្តរាគមន៍របស់នាយកស្ថាប័នស៊ើបអង្កេតសហរដ្ឋ
អាមេរិក (FBI) លោក James Comey។ថ្លែងមតិទៅកាន់ក្រុមអ្នក ផ្ដល់ហិរញ្ញប្បទាន
សំរាប់យុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោកស្រី Clinton ចាត់ ទុកថា មានមូលហេតុ
ជាច្រើនដែលនាំឲ្យបរាជ័យនៃយុទ្ធនាការនេះ។ប៉ុន្តែ កត្តាធំ មួយនោះគឺការដែល
លោក Comey បានប្រកាសដោយចៃដន្យថា នឹងបើកឡើង វិញនូវការស៊ើបអង្កេតស្ដី
អំពីរឿងអាស្រូវសំបុត្រអ៊ីម៉ែលរបស់លោកស្រី Clinton ប៉ុន្មានថ្ងៃមុននឹងការបោះ
ឆ្នោត។អំពើនេះបានបង្កឡើងការសង្ស័យមិនសមហេតុសមផល ហើយរារាំងការ
បោះជំហានរបស់យុទ្ធនាការបោះឆ្នោត។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត រលកបាតុកម្មនៅអាមេរិកប្រឆាំងជំទាស់
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump មិនទាន់បញ្ចប់នៅឡើយ ហើយបន្ត
អូសបន្លាយក្នុងអំឡុង៤ថ្ងៃជាបន្តបន្ទាប់គិតតាំងពីរាត្រីថ្ងៃទី៨ វិច្ចិកា ក្រោយពីលទ្ធ
ផលនៃការបោះឆ្នោតត្រូវបានប្រកាសមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ