ប្រទេសអាមេរិកឡាទិនវាយតំលៃខ្ពស់ចំពោះការប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក


ប្រទេសអាមេរិកឡាទិនវាយតំលៃខ្ពស់ចំពោះការប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក  - ảnh 1
ប្រទេសអាមេរិកឡាទិនវាយតំលៃខ្ពស់ចំពោះការប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក (Image: VNA)

(VOVworld) – ថ្នាក់ដឹកនាំបណ្ដាប្រទេសអាមេរិកឡាទិនបានឡើងសម្លេងគាំទ្រ
 និងវាយតំលៃខ្ពស់ចំពោះដំណើរប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក
បន្ទាប់ពីអាមេរិកបើកស្ថានទូតជាផ្លូវការរបស់ខ្លួននៅរដ្ឋធានី La Habana នាថ្ងៃទី
 ១៤ សីហាមក។ អនុប្រធានាធិបតីវ៉ែណេស៊ុយអេឡា លោក  Jorge Arreaza នា
ថ្ងៃទី ១៥ សីហា បានអះអាងថា៖ វ៉ែណេស៊ុយអេឡាគាំទ្រដំណើរការប្រក្រតី
 ភាពរវាងគុយបានិងអាមេរិក។ ប្រធានាធិបតី Bolivia​ លោក Evo Morales  មាន
គោលបំណងថា៖ អាមេរិកនឹងលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបា
យ៉ាងឆាប់ៗ។ ក្នុងពេលនោះ រដ្ឋាភិបាល Ecuador​ ក៏បានដាស់តឿនសេតិវិមាន
សងវិញឈូងសមុទ្រ  Guantanamo សំរាប់ La Habana ផងដែរ។ កាសែតរបស់
 កូឡុំប៊ី វ៉ែណេស៊ុយអេឡា ឆីលី ប៉េរូ អាហ្សង់ទីន ក៏បានចុះផ្សាយអត្ថបទសរសេរ
ព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍មានអត្ថន័យសំខាន់នេះចំពោះគុយបានិង​
ប្រទេសអាមេរិកឡាទិននានា​ ទៀងផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ