ប្រទេសអ៊ីរ៉ង់បង្ហាញយានយន្តយោធាទំនើប ៗ

(VOVWORLD) -រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Hatami បានឲ្យដឹងថា រថពាសដែកយុទ្ធវិធី Aras-2 ដែលមានល្បឿនលឿនគឺអាចធ្វើដំណើរនៅគ្រប់ភូមិសាស្ត្រមលំបាក។
ប្រទេសអ៊ីរ៉ង់បង្ហាញយានយន្តយោធាទំនើប ៗ - ảnh 1 រថពាសដែកយុទ្ធវិធី Aras-2 (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៣ ខែសីហា រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសរថពាសដែកទំនើបៗបំផុត ដែលត្រូវបានរចនានិងផលិតដោយអ្នកជំនាញនៃក្រសួងការពារជាតិអ៊ីរ៉ង់ រួមមាន៖ រថពាសដែកយោធា Aras-2 នឹងយានយន្តមួយចំនួនដែលរួមមាន រថពាសដែកដឹកជញ្ជូនកងទ័ព ប្រឆាំងមីននិងការពារការវាយឆ្មក់។

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Hatami បានឲ្យដឹងថា រថពាសដែកយុទ្ធវិធី Aras-2 ដែលមានល្បឿនលឿនគឺអាចធ្វើដំណើរនៅគ្រប់ភូមិសាស្ត្រមលំបាក ហើយមាន មានសមត្ថភាពដឹកអាវុធធុនធ្ងន់។លោកបានសង្កត់ធ្ងន់ថាការទទួលបានបច្ចេកវិទ្យាផលិតឧបករណ៍ទាំងនេះគឺជាការបោះជំហានដ៏វែងមួយក្នុងការឆ្លើយតបនឹងតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ