ប្រទេសអ៊ីរ៉ង់ប្រកាសថានឹងចម្រើនអ៊ុយរ៉ាញ៉ូមឡើងដល់ ២០%

(VOVWORLD) - អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីបំណងរបស់ខ្លួនក្នុងការផលិតអ៊ុយរ៉ាញ៉ូមជាមួយនឹងការចម្រើនលើសពីកំរិត ដែលធ្លាប់បានសន្យានៅក្នុងក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលអ៊ីរ៉ង់និងប្រទេសមហាអំណាចនានាបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។
ប្រទេសអ៊ីរ៉ង់ប្រកាសថានឹងចម្រើនអ៊ុយរ៉ាញ៉ូមឡើងដល់ ២០% - ảnh 1នៅខាងក្នុងរោងចក្រថាមពលនុយក្លេអ៊ែរមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP / VNA)

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃទី ១ ខែមករាឆ្នាំ២០២១ បានឲ្យដឹងថា អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីបំណងរបស់ខ្លួនក្នុងការផលិតអ៊ុយរ៉ាញ៉ូមជាមួយនឹងការចម្រើនលើសពីកំរិត ដែលធ្លាប់បានសន្យានៅក្នុងក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលអ៊ីរ៉ង់និងប្រទេសមហាអំណាចនានាបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។

អ៊ីរ៉ង់បានផ្ញើលិខិតជូនដំណឹងទៅ IAEA អំពីគោលបំណងចង់ចម្រើនអ៊ុយរ៉ាញ៉ូមរហូតដល់ ២០% នៅឯរោងចក្រក្រោមដី Fordow ដោយអនុលោមតាមច្បាប់ដែលអនុម័តដោយរដ្ឋសភាអ៊ីរ៉ង់នាពេលថ្មីៗនេះ។ លិខិតចុះថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ "មិនបានបញ្ជាក់ច្បាស់ថាតើពេលណានឹងត្រូវអនុវត្តសកម្មភាពទាំងនេះនោះឡើយ" ។ យោងតាមរបាយការណ៍ថ្មីរបស់ IAEA កាលពីខែវិច្ឆិកាឆ្នាំ ២០២០ បានឲ្យដឹងថា អ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតខ្ពស់ជាងកម្រិតដែលបានសន្យា ៣,៦៧% ក្រោមកិច្ចព្រមព្រៀងទីក្រុងវីយែន ប៉ុន្តែមិនលើសពីកំរិត ៤.៥% ទេ ហើយនៅតែអនុវត្តយ៉ាងតឹងរឹងតាមបទប្បញ្ញត្តិ របស់ទីភ្នាក់ងារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ