ប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេសនិងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) -   នាថ្ងៃទី ៩ ខែកក្កដា ទីក្រុងប្រ៊ុចសែល បណ្តាសមាជិកប្រទេសអឺរ៉ុបបានចូលរួមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេ អ៊ែរនាឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់រួមមាន អាល្លឺម៉ង់ បារាំង និងអង់គ្លេស និងតំណាងសហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដាស់តឿនឱ្យអ៊ីរ៉ង់ប្រែក្រលាស់សកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមនាបច្ចុប្បន្ន និងត្រលប់ទៅអនុលោមទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរយ៉ាងពេញលេញ ដែលហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ។
ប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេសនិងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1កិច្ចព្រមព្រៀងនុយក្លែអ៊ែរអ៊ីរ៉ង់ត្រូវបានសម្រេចកាលពីឆ្នាំ២០១៥ 

សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសទាំងបីគឺអាឡឺម៉ង់ បារាំង អង់គ្លេសនិងអ្នកតំណាងជាន់ខ្ពស់លើគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសនៃសហភាពអឺរ៉ុបលោក Federica Mogherini បានលើកច្បាស់ថា អ៊ីរ៉ង់ត្រូវតែចាត់វិធានការសមស្រប ប្រែក្រលាស់រាល់សកម្មភាពដែលរំលោភបំពាន ហើយវិលត្រឡប់មកការអនុវត្តយ៉ាងពេញលេញជាមួយ JCPOA ភ្លាមៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ