ប្រទេសអាស៊ាននានាជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ

ប្រទេសអាស៊ាននានាជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ - ảnh 1
សន្និសីទកាសែតរួមនៅវេទិកាទេសចរណ៍អាស៊ានលើកទី៣៦នៅសឹង្ហបុរី
 (រូបថត៖My Binh/Vietnam+)

(VOVworld) - ប្រទេសអាស៊ានទាំងអស់នឹងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើ
វិស័យអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រដោយគោលដៅគឺទទួលបានភ្ញៀវចំនួន៤
លាន៥សែននាក់នាឆ្នាំ២០៣៥។នេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់
ដែលត្រូវបានលើកឡើងក្នុងសេចក្ដីជូនដំណឹងរួមរបស់វេទិកាទេសចរណ៍អាស៊ាន
លើកទី៣៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ មករា នៅសឹង្ហបុរី។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរីលោក S. Iswaran សង្កត់ធ្ងន់ថា
អាស៊ីអាគ្នេយ៍មានសក្ដានុពលធំដើម្បីអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មទេសចរណ៍
និយាយរួមជាពិសេសគឺទេសចរណ៍នាវាសមុទ្រ។អនុប្រធានអគ្គនាយកដ្ឋានទេស
ចរណ៍វៀតណាមលោក​Ha Van Sieu ឲ្យដឹងថា វៀតណាមក៏មានផែនការវិនិយោគ
សំដៅបើកទូលាយនិងកែលំអរកំពង់ផែទឹកជ្រៅដើម្បីអាចទទួលស្វាគមន៍នាវា
ទេសចរធំៗក៏ដូចជាកសាងផលិតផលទេសចរណ៍ដោយឡែកសំរាប់ប្រភេទភ្ញៀវ
ទេសចរនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ