ប្រទេសឥណ្ឌូនេស៊ីបាននាំយកបញ្ហារំលោភសិទ្ធិមនុស្សជាមួយប្រជា នេសាទឥណ្ឌូនេស៊ីនៅលើនាវាចិនទៅកាន់អង្គការសហប្រជាជាតិ

(VOVWORLD) -  នាថ្ងៃទី ១២ ខែឧសភា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្រោមប្រធាន បទថា“ ផលប៉ះពាល់នៃជំងឺរាតត្បាតសកល Covid-19 ចំពោះសិទ្ធិមនុស្ស” គណៈប្រតិភូឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានលើកយក មកបញ្ហាដែលប្រជានេសាទ ឥណ្ឌូនេស៊ីត្រូវបានធ្វើបាបលើនាវានេសាទ ចិន ដែលបង្កឱ្យមានការស្លាប់។
ប្រទេសឥណ្ឌូនេស៊ីបាននាំយកបញ្ហារំលោភសិទ្ធិមនុស្សជាមួយប្រជា នេសាទឥណ្ឌូនេស៊ីនៅលើនាវាចិនទៅកាន់អង្គការសហប្រជាជាតិ - ảnh 1 លោកឯកអគ្គរដ្ឋទូត Hasan Kleib ប្រធានគណៈប្រតិភូឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vov.vn)

គណៈប្រតិភូឥណ្ឌូនេស៊ីបានស្នើសុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផ្តោតការយកចិត្តទុកដាក់លើបញ្ហានៃការរំលោភសិទ្ធិមនុស្សចំពោះក្រុមមនុស្សដែលងាយរងគ្រោះនិងងាយបំភ្លេចចោល ជាជាក់ស្តែងគឺរំលោភបំពានលើសិទ្ធិមនុស្សនៅក្នុងវិស័យនេសាទដែលបបានកើតមានឡើងចំពោះឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១៦។

ភាគីឥណ្ឌូនេស៊ីបានលើកឡើងពីបញ្ហាដែលប្រជានេសាទប្រទេសនេះកំពុងប្រឈមមុខដូចជាការប្រព្រឹត្តិគ្នាអមនុស្សធម៌ក្នុងការងារនិងធ្វើទារុណកម្មដូចជាទាសករ សូម្បីតែរហូតដល់ស្លាប់ក៏មានដែរ។ លោកឯកអគ្គរដ្ឋទូត Hasan Kleib ប្រធានគណៈប្រតិភូឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការការពារសិទ្ធិមនុស្សគឺជាយុទ្ធសាស្ត្រមួយនៅក្នុងវិស័យជលផលពីព្រោះវាជាវិស័យឧស្សាហកម្មសំខាន់នៅក្នុងខ្សែផ្គត់ផ្គង់ស្បៀងអាហារសកលលោក ជាពិសេស ក្នុងស្ថានភាពនៃជំងឺរាតត្បាតសកលនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ