ប្រទេសឥណ្ឌូនេស៊ីយកពន្ធលើការលក់បង្ខូចតម្លៃសម្រាប់ស័ង្កសីត្រជាក់របស់វៀតណាម

(VOVWORLD) - នាពេលកន្លងមក នៅពេលដែល KADI បាននាំចេញសេចក្តីសន្និដ្ឋានបឋមថា ស័ង្កសីត្រជាក់របស់វៀតណាមកំពុងលក់បង្ខូចតម្លៃនិងបង្កការខូចខាតដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី នាយកដ្ឋានគាំពារពាណិជ្ជកម្ម បានផ្ញើរលិខិតមួយ ដើម្បីជំទាស់នឹងសេចក្តីសន្និដ្ឋានមួយចំនួន ដែលមិនសមស្រប និងមិនឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងរបស់សហគ្រាសវៀតណាម ដូចជាបញ្ហាពន្ធបន្ថែម និងការជាន់គ្នាក្នុងរបៀបគណនាជាដើម។ 
ប្រទេសឥណ្ឌូនេស៊ីយកពន្ធលើការលក់បង្ខូចតម្លៃសម្រាប់ស័ង្កសីត្រជាក់របស់វៀតណាម - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)

នាយកដ្ឋានគាំពារពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ទើបបានទទួលព័ត៌មានអំពីការដែលគណៈកម្មការប្រឆាំងការលក់បង្ខូចតម្លៃរបស់ឥណ្ឌូនេស៊ី (KADI) បានប្រកាស សេចក្តីសន្និដ្ឋាន ចុងក្រោយអំពីការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃចំពោះស័ង្កសីត្រជាក់ ដែលមានប្រភពដើមផលិតពីប្រទេសវៀត ណាម និងចិន។

នាពេលកន្លងមក នៅពេលដែល KADI បាននាំចេញសេចក្តីសន្និដ្ឋានបឋមថា ស័ង្កសីត្រជាក់របស់វៀតណាមកំពុងលក់បង្ខូចតម្លៃនិងបង្កការខូចខាតដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី នាយកដ្ឋានគាំពារពាណិជ្ជកម្ម បានផ្ញើរលិខិតមួយដើម្បីជំទាស់នឹងសេចក្តីសន្និដ្ឋានមួយចំនួន ដែលមិនសមស្រប និងមិនឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងរបស់សហគ្រាសវៀតណាម ដូចជាបញ្ហាពន្ធបន្ថែម និងការជាន់គ្នាក្នុងរបៀបគណនាជាដើម។ ខ្លឹមសារដែលខ្វះខាតភាពត្រឹមត្រូវទាំងនេះ បាននាំឱ្យមានអំផ្លីទុត (Amplitude) នៃការលក់បង្ខូចតម្លៃស្ថិតនៅកំរិតខ្ពស់ ហើយបង្កគុណវិបត្តិដល់អង្គភាពអាជីវកម្មវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ