ប្រធាន AU អំ​ពាវ​នាវ​ឱ្យភាគីទាំងអស់នៅសូម៉ាលី អនុវត្តការអត់ធ្មត់ជាអតិបរមា

(VOVWORLD) - ប្រធានគណៈកម្មការសហភាពអាហ្វ្រិក(AU) លោក Moussa Faki Mahamat បានសង្កត់ធ្ងន់ថា AU នឹងបន្តពង្រឹងការគាំទ្ររបស់ខ្លួន ឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងស្ថិរភាពនយោបាយនៅសូម៉ាលី។
ប្រធាន AU អំ​ពាវ​នាវ​ឱ្យភាគីទាំងអស់នៅសូម៉ាលី អនុវត្តការអត់ធ្មត់ជាអតិបរមា - ảnh 1ប្រធាន AU លោក Moussa Faki Mahamat ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅ Addis Ababa ប្រទេសអេត្យូពី។ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ៣០ ខែធ្នូ ប្រធានគណៈកម្មការសហភាពអាហ្វ្រិក(AU) លោក Moussa Faki Mahamat បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងផ្នែកនយោបាយ ដែលកំពុងប្រព្រឹត្តិទៅនៅក្នុងប្រទេសសូម៉ាលី។ លោក Mahamat បានអំពាវនាវឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា ហើយលោកក៏បានសង្កត់ធ្ងន់ថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីសូម៉ាលី ត្រូវបន្តការប្តេជ្ញាចិត្តរបស់ខ្លួន និងធ្វើការសន្ទនាដើម្បីស្វែងរកដំណោះស្រាយនយោបាយសម្រាប់ស្ថានភាពបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់ថា AU នឹងបន្តពង្រឹងការគាំទ្ររបស់ខ្លួន ឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងស្ថិរភាពនយោបាយនៅសូម៉ាលី។

នៅក្នុងបរិបទដែលមានភាពតានតឹងនយោបាយកាន់តែកើនឡើងនោះ ប្រធានាធិបតីសូម៉ាលីលោក Mohamed Farmajo កាលពីថ្ងៃទី ២៧ ខែធ្នូបានដកតំណែងនាយករដ្ឋមន្ត្រីលោក Mohamed Roble ចំពោះការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងការប្រើប្រាស់ដីសាធារណៈខុសច្បាប់។ មួយថ្ងៃមុននោះ លោក Farmajo ក៏បានបង្ខំលោក Roble ត្រូវទទួលខុសត្រូវចំពោះការបរាជ័យក្នុងការបោះឆ្នោតផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ