ប្រធានក្រុមចរចារ EU មានសុទិដ្ឋិនិយមអំពីយថាទស្សន៍ក្នុងការចរចារជាមួយអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ២២ ឧសភា ប្រធានក្រុមចរចាររបស់សហភាពអឺរ៉ុប (EU) ស្តីអំពីអង់គ្លេសចាកចេញពី EU (Brexit) លោក Michel Barnier ជឿជាក់ថា៖ ការខំប្រឹងប្រែងដំណើរការចរចារស្តីអំពី Brexit រវាង EU និងអង់គ្លេសនឹងឈាន ទៅកិច្ចព្រមព្រៀងរួមសំរាប់ភាគីទាំងពីរ។ 
ប្រធានក្រុមចរចារ EU មានសុទិដ្ឋិនិយមអំពីយថាទស្សន៍ក្នុងការចរចារជាមួយអង់គ្លេស - ảnh 1 ប្រធានក្រុមចរចារ EU មានសុទិដ្ឋិនិយមអំពីយថាទស្សន៍ក្នុងការចរចារជាមួយអង់គ្លេស

(VOVworld) – នាថ្ងៃទី ២២ ឧសភា ប្រធានក្រុមចរចាររបស់សហភាពអឺរ៉ុប (EU) ស្តីអំពីអង់គ្លេសចាកចេញពី EU (Brexit) លោក Michel Barnier ជឿជាក់ថា៖ ការខំប្រឹងប្រែងដំណើរការចរចារស្តីអំពី Brexit រវាង EU និងអង់គ្លេសនឹងឈាន ទៅកិច្ចព្រមព្រៀងរួមសំរាប់ភាគីទាំងពីរ។ លោក Barnier បានអះអាងថា៖ ដំណើរការចរចារអង់គ្លេស- EU មិនអាចធ្លាក់ចូលក្នុងភាពទាល់ច្រកឬមិនទទួល បានសម្លេងរួមនោះឡើយ។ សេចក្តីប្រកាសពោលខាងលើរបស់លោក Barnier ត្រូវបាននាំចេញបន្ទាប់ពីប្រធានក្រុមចរចារ Brexit របស់អង់គ្លេស លោក David Davis បានឡើងសម្លេងព្រមានថា៖ ក្រុងឡុងនឹងមិនជួបចរចារជាមួយ EU ប្រសិនបើចំណាយនៃ Brexit ខ្ពស់ហួសកំរិត។ ក្នុងការពិតជាក់ស្តែង រដ្ឋមន្ត្រីមួយចំនួនរបស់អង់គ្លេសបានសម្តែងការខឹងសម្បាក្នុងពេលដែលមានព័ត៌មានថា៖ EU អាចស្នើឲ្យក្រុងឡុងរួមចំណែកកញ្ចប់ហិរញ្ញវត្ថុចំនួន ១០០ ពាន់លានអឺរ៉ូ (ស្មើនឹង ៨៦ ពាន់លានផោនអង់គ្លេស)។ ភាគី EU  បានចាត់ទុកថា៖ ស្ថានភាពកំពុង ប្រព្រឹត្តទៅងាយស្រួលចំពោះបញ្ហារួមចំណែកហិរញ្ញវត្ថុសំរាប់ EU ក៏ដូចជា សិទ្ធិប្រជាពលរដ្ឋនិងខ្សែព្រំដែនរវាងអង់គ្លេសនិងអៀកឡង់ ផងដែរ។ វង់ចចរចារ អំពី Brexit រវាង EU និងអង់គ្លេសនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ មិថុនា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ