ប្រធានគណៈកម្មាធិការចលនាមជ្ឃឹមទៅសាកសួរសុខទុក្ខនិងជូនពរពុទ្ធសាសនិកក្នុងឱកាសពិធីបុណ្យវិសាខបូជា

ប្រធានគណៈកម្មាធិការចលនាមជ្ឃឹមទៅសាកសួរសុខទុក្ខនិងជូនពរពុទ្ធសាសនិកក្នុងឱកាសពិធីបុណ្យវិសាខបូជា - ảnh 1
ប្រធានគណៈកម្មាធិការចលនាមជ្ឃឹមទៅសាកសួរសុខទុក្ខនិងជូនពរពុទ្ធ
សាសនិកក្នុងឱកាសពិធីបុណ្យវិសាខបូជា


(VOVworld)-ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១៤ឧសភា
នៅទីក្រុងហូជីមិញ លោកស្រី Truong Thi Mai លេខាមជ្ឈឹមបក្ស និងជាប្រធាន គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូន
ពរ គណៈ កម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអភិបាលកិច្ចមជ្ឈឹមសមាគមពុទ្ធសា
សនាវៀតណាមនៅភាគខាងត្បូង។​នៅទីនេះ លោកស្រី Truong Thi Mai បានអះ
អាងថា បក្សនិងរដ្ឋបានវាយតម្លៃខ្ពស់នូវការរួមចំណែកសកម្មរបស់សមាគមពុទ្ធ
សាសនា វៀតណាម ក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល​និងអភិវឌ្ឍន៍
ប្រទេស ជាតិ ជាពិសេសក្នុងចលនាតបស្នងសងគុណ កសាងជនបទថ្មី និង
សកម្មភាព​ មនុស្សធម៌ជាដើម។ លោកស្រីជឿជាក់ថា សមាគមពុទ្ធសាសនាវៀត
ណាម នឹង លើកទឹកចិត្តឲ្យពុទ្ធសាសនិកទៅបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជា
ជនគ្រប់ជាន់ថ្នាក់នាពេលខាងមុខសំដៅរួមចំណែកកសាងនីតិរដ្ឋ ជារដ្ឋរបស់ប្រជា
ជន ដោយប្រជាជននិងដើម្បីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ