ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិអញ្ជើញទៅសួរសុខទុក្ខប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់

(VOVWORLD) -នាថ្ងៃទី 7 កញ្ញា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានគណៈកម្មាធិការសង្រ្គោះមជ្ឈឹមលោកTran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខប្រជាជននៅឃុំ Muong Phang ស្រុក Dien Bienខេត្ត Dien Bien
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិអញ្ជើញទៅសួរសុខទុក្ខប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់  - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិអញ្ជើញទៅសួរសុខទុក្ខប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តDien Bien 

នាថ្ងៃទី 7 កញ្ញា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានគណៈកម្មាធិការសង្រ្គោះមជ្ឈឹមលោកTran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខប្រជាជននៅឃុំ Muong Phang ស្រុក Dien Bienខេត្ត Dien Bien ជា ខេត្តរងការខូចខាតអំពីមនុស្សនិងទ្រព្យសម្បត្តិជាច្រើនដោយសារតែទឹកជំនន់និងការបាក់ដី។ នៅទីនេះលោក Tran Thanh Man បានជូនអំណោយចំពោះគ្រួសារក្រីក្រចំនួន១0 គ្រួដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ដោយសង្ឃឹមថាគ្រួសារទាំងនោះនឹងជំនះលើការលំបាកនិងខិតខំប្រឹងប្រែងកសាងជីវភាពរស់នៅស្ថិរភាព។ លោកTran Thanh Man ក៏បានរំលឹករដ្ឋអំណាចឃុំ Muong Phang ត្រូវចាប់អារម្មណ៍ក្នុងការរៀបចំគំរោងផែនការនៅតាមតំបន់ដែលមានគ្រោះទឹកជំនន់ និងការបាក់ដី ដើម្បីធានាដល់អាយុជីវិតនិងទ្រព្យសម្បាត្តិសំរាប់ប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ