ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមទទួលជួបថ្នាក់ដឹកនាំ Facebook Apple Coca Cola

(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh បានទទួលជួបសវនាការ ជាមួយថ្នាក់ដឹកនាំប្រតិបត្តិនិងទទួលបន្ទុកគោលនយោបាយសាធារណៈថ្នាក់ តំបន់នៃសម្ព័ន្ធក្រុមហ៊ុន Facebook Apple និង Coca Cola ក្នុងឱកាសដែលថ្នាក់ ដឹកនាំទាំងនេះមកចូលរួមសន្និសីទ WEF ASEAN ២០១៨នៅវៀតណាម។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមទទួលជួបថ្នាក់ដឹកនាំ Facebook Apple Coca Cola - ảnh 1លោក Nguyen Van Binh និងលោក Silmon Milner អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈតំបន់អាស៊ី ប៉ាស៊ីហ្វិករបស់ Facebook (រូបថត៖ TTXVN) 


នៅក្នុង ជំនួបនេះ លោក Nguyen Van Binh បានសង្កត់ធ្ងន់ទៅលើឱកាសនិងការសាក ល្បងនានាដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកជូន ពិសេសគឺចំពោះខឿន សេដ្ឋកិច្ចកំពុងអភិវឌ្ឍដូចវៀតណាម។ លោកក៏បានចាត់ទុកថា សហគ្រាស អាមេរិកមានសក្ដានុភាពដ៏ធំធេងដើម្បីសហប្រតិបតិ្តការជាមួយវៀតណាម ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចឌីជីថល់និងកសាងរដ្ឋាភិបាល អេឡិច ត្រូនិក។ លោក Nguyen Van Binh ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ សហគ្រាសទាំងនេះនៅទីផ្សារវៀតណាម ព្រមទាំងបញ្ជាក់នូវគោលជំហរដោយ ឥតងាករេរបស់បក្សនិងរដ្ឋា ភិបាលវៀតណាមនោះ គឺបង្កគ្រប់លក្ខណៈនិង បរិយាកាសវិនិយោគដែលមានភាពងាយស្រួលដើម្បីវិនិយោគិនបរទេសមកបណ្ដាក់ទុនប្រកបដោយចីរភាពនិងយូរអង្វែងនៅវៀតណាម ហើយជានិច្ចកាលផ្ទៀងស្ដាប់និង ទទួលយកការផ្ដល់មតិនិងសំណើររបស់សហគ្រាសផងដែរ។

        រីឯខ្លួនវិញ តំណាងសម្ព័ន្ធក្រុមហ៊ុនទាំង៣ខាងលើបានវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែសម្រួលដល់បែបបទរដ្ឋបាលនិង បរិយាកាសវិនិយោគ ព្រមទាំងសម្ដែងការប្ដេជ្ញាចិត្តថា នឹងបើកទូលាយសកម្ម ភាពធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ