ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាមជួបចរចាជាមួយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចបច្ចេកវិទ្យាបរិស្ថានឡាវ

(VOVWORLD) - នារសៀលថ្ងៃទី ៨ កមរា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ច លោក Vu Hong Thanh បានជួបចរចាជាមួយប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យានិងបរិស្ថាននៃរដ្ឋសភាឡាវ លោក Bounpone Sisoulath។ 
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាមជួបចរចាជាមួយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចបច្ចេកវិទ្យាបរិស្ថានឡាវ - ảnh 1 ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាមជួបចរចាជាមួយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចបច្ចេកវិទ្យាបរិស្ថាននៃរដ្ឋសភាឡាវ

(VOVworld) – នារសៀលថ្ងៃទី ៨ កមរា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ច លោក Vu Hong Thanh បានជួបចរចាជាមួយប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យានិងបរិស្ថាននៃរដ្ឋសភាឡាវ លោក Bounpone Sisoulath។ ក្នុងការចរចា ភាគីទាំង ពីរពិភាក្សាអំពីដំណើរការកសាងច្បាប់ដីធ្លីឆ្នាំ ២០១៣ នៃរដ្ឋសភាវៀតណាមនិងចំណុចថ្មីជឿនលឿននៃច្បាប់នេះ។ លោក Vu Hong Thanh បានចែករំលែកថា៖ ច្បាប់ដីធ្លីឆ្នាំ ២០១៣ បានបង្ហាញស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមស្តីអំពីរបបកម្មសិទ្ធិដីធ្លី។ នេះជាដីធ្លីចំណុះប្រជាជនទាំងមូលដែលរដ្ឋតំណាងឲ្យប្រជាជនគ្រប់គ្រង។ រីឯខ្លួនវិញ ប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចបច្ចេកវិទ្យានិងបរិស្ថាននៃរដ្ឋសភាឡាវ លោក Bounpone Sisoulath មានគោលបំណងបន្តពិភាក្សាស៊ីជម្រៅថែមទៀតជាមួយគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាវៀតណាមស្តីអំពីការកំណត់លើវិស័យប្រើប្រាស់កំណត់តំលៃដីធ្លីការទាក់ទាញវិនិ យោគអាស្រ័យដោយប្រភពធនធានដីធ្លី។ បទពិសោធន៍និងមេរៀនក្នុងការកសាងច្បាប់ដីធ្លីឆ្នាំ ២០១៣ របស់វៀតណាមនឹងជាឯកសារថ្លៃថ្លាដើម្បីឡាវស្រាវជ្រាវក្នុងការធ្វើវិសោធនកម្មនិងបំពេញបន្ថែមច្បាប់ដីធ្លីនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ