ប្រធានាធិបតី Honduras ដណ្តើមបានការគាំទ្រខ្ពស់


ប្រធានាធិបតី Honduras ដណ្តើមបានការគាំទ្រខ្ពស់ - ảnh 1
ប្រធានាធិបតី Honduras ដណ្តើមបានការគាំទ្រខ្ពស់ (VNA)

(VOVworld) – លទ្ធផលនាំការស្ទង់មតិនៃក្រុមហ៊ុន CID/Gallup ដែលបាន
 ប្រកាសនាថ្ងៃទី ១៨ មករា បានឲ្យដឹងថា៖ ប្រធានាធិបតីដែលច្បាមតាម
សតិអាម្មណ៍អភិរក្សនិយមរបស់  Honduras លោក Juan Orlando Hernandez
ជាបេក្ខជនដែលកំពុងនាំមុខការបោះឆ្នោតសកលគ្រោងនឹងប្រព្រឹត្តទៅនា
ខែវិច្ឆិកាខាងមុខ ហើយមានលទ្ធភាពភាគច្រើននឹងក្លាយទៅជាបេក្ខជន
ដំបូងក្នុងប្រវត្តិ សាស្ត្រនៃប្រទេសអាមេរិកឡាទីនភាគកណ្ដាលនេះជាប់ឆ្នោត
ជាថ្មីម្តងទៀតជា ប្រធានាធិបតី។​តាមនោះ លោក Hernandez​ ទទួលបាន
សម្លេងគាំទ្រ ​ ៥៥% របស់អ្នកបោះឆ្នោត ក្នុងពេលនោះ គណៈបក្សប្រជាជាតិ
របស់លោកក៏កំពុង នាំមុខដោយមានសម្លេងគាំទ្រទទួលបាន ៣៦% ផងដែរ។
ប្រសិនបើរក្សាអាត្រា សម្លេងគាំទ្រជាង ៥០% ដូចនាបច្ចុប្បន្ន ប្រធានាធិបតី
Hernandez នឹងដណ្តើមបានជ័យជំនះវង់ទី ១ នៃការបោះឆ្នោតប្រធានាធិបតី
នៅប្រទេស Honduras៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ