ប្រធានាធិបតី Kyrgyzstanយល់ព្រមការលាលែងពីដំណែងរបស់រដ្ឋាភិបាល

ប្រធានាធិបតី Kyrgyzstanយល់ព្រមការលាលែងពីដំណែងរបស់រដ្ឋាភិបាល - ảnh 1
នាយករដ្ឋមន្រ្តី Jantoro Satybaldiyev​ (រូបថតៈturknewsline.com)


(VOVworld)-នាថ្ងៃទី១៩មិនា ប្រធានាធិបតីKyrgyzstanលោក Almazbek Atambayev បានយល់ព្រមការលាលែងពីដំណែងរបស់រដ្ឋាភបាលដឹកនំា ដោយនាយករដ្ឋមន្រ្តី
លោក Jantoro Satybaldiyev។ មុននោះ នាថ្ងៃទី១៨មិនា គណៈបក្សមាតុប្រទេស
Ata-Meken បានដកខ្លួនចេញពីសម្ព័ន្ធភាពកាន់អំណាច ក្នុងរដ្ឋសភា Kyrgyzstan ដោយសារមិនពេញចិត្តចំពោះ ប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។ គណៈបក្ស
នេះចោទប្រកាន់ នាយករដ្ឋមន្រ្តីSatybaldiyev ពីការរំលោភសិទ្ធអំណាចនិងប្រើល្បិច
បន្លំលួចប្រាក់ពី​ថវិការរដ្ឋ។ តាមអនុក្រិត្តរបស់ប្រធានាធិបតីAtambayev រដ្ឋាភិបាល
របស់នាយករដ្ឋមន្រ្តី Satybaldiyev នឹងបន្តសកម្មភាពរហូតដល់ពេលដែលរដ្ឋាភិបាល
ថ្មីត្រូវបានបង្កើតឡើង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ