ប្រធានាធិបតី V.Putin ត្រូវបានឈរឈ្មោះបោះឆ្នោតជាផ្លូវការ

(VOVWORLD) -ក្នុងសយ័យប្រជុំនាថ្ងៃទី ៦ កុម្ភៈ គណកម្មាធិការបោះឆ្នោតកណ្ដាលរុស្ស៊ី (SIK) បានអនុម័តលើសេចក្ដីសម្រេចចុះឈ្មោះរបស់ប្រធានាធិបតីរុស្ស៊ីកាន់អំណាច លោក Vladimir Putin ជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរុស្ស៊ីក្នុងអាណត្តិខាងមុខ។ 
ប្រធានាធិបតី V.Putin ត្រូវបានឈរឈ្មោះបោះឆ្នោតជាផ្លូវការ - ảnh 1 ប្រធានាធិបតីរុស្ស៊ីកាន់អំណាច លោក Vladimir Putin

លោក Putin ចូលរួមការប្រជែងសម្លែងឆ្នោតដោយមានឋានៈជាបេក្ខជនឯករាជ្យ។ លោក Putin គឺជាបេក្ខជនទី ៣  ដែលត្រូវបានឈរឈ្មភបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ មុននោះ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី លោក Vladimir Zirinovskiy និងបេក្ខជនគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Pavel Grudinin ត្រូវបានចុះឈ្មោះដោយមិនចាំបាច់ប្រមូលហត្ថលេខារបស់អ្នកបោះឆ្នោតគាំទ្រខ្លួនទេ ដោយទទួលបានការតែងតាំងរបស់ គណបក្សនានាដែលមានអាសនៈក្នុងរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ